ពីអ្នកលេងភ្លេង និងច្រៀងតាម រោងការ ក្លាយជាថៅកែក្រុមហ៊ុន

243
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ពីអ្នកចម្រៀងតាមវង់តន្រ្តី និងជាអ្នកលេងភ្លេង ជិត១០ឆ្នាំមកនេះ លោក គីម ចាន់រតនា មិនមានជីវភាពធូរធារ ដូចតារាចម្រៀងផ្សេងៗឡើយ គឺមានត្រឹមតែរក ព្រឹក ខ្វះល្ងាច ចំណែកថ្ងៃខ្លះស្ទើរតែដាច់បាយម្តងៗ។

ដោយសារតែជីវិតមិនសូវសមប្រកបជាមួយនិងសិល្បៈ លោក គីម ចាន់រតនា និង ភរិយា ក៏សាកល្បងនិងកែប្រែការរកស៊ីពីវង់តន្រ្តី មកធ្វើជាអ្នកជំនួញដីធ្លី រហូតបានកែ ប្រែមុខមាត់ពីអ្នកក្រខ្សត់ ក្លាយជាអ្នកមានបាននិងក្លាយជាម្ចាស់ក្រុមហ៊ុន ដែលមាន លុយ រាប់សែនដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំសោះ។

លោក គឹម ចាន់រតនា បញ្ជាក់ថា រង្វង់ជា១០ឆ្នាំមុន លោកគ្រាន់តែជាអ្នកលេង ឩបករណ៍សូឡូ និងព្យាណូ ហើយភរិយារបស់លោក គឺអ្នកស្រី ជិន វណ្ណារី ជាអ្នក ចម្រៀងក្នុងវង់អកកេសមួយប្រចាំខេត្តកំពង់ចាមប៉ុណ្ណោះ ដោយក្នុងពេលនោះ ដ្បិត ថាលោកជាអ្នកកំពង់ចាមមែន ដែលក្នុងពេលនោះគឺជាអ្នកចម្រៀង តែសូម្បីតែផ្ទះ នៅស្រុកកំណើតក៏គ្មានរស់នៅសមរម្យនឹងគេនោះដែរ។ លោកត្រូវ ប្រើជីវិត ជាអ្នកដើរ លេងភ្លេងតាំងពីឆ្នាំ២០០៨ ខណៈភរិយាត្រូវដើរច្រៀងកាត់ទឹកកាត់ព្រៃដេក ផ្លូវជា មួយលោក ដោយការតស៊ូ ដើម្បីរកលុយមកបង់ឈ្នួលផ្ទះនៅខេត្តកំពង់ចាម។

នៅក្នុងពេលនោះជីវិតប្ដីប្រពន្ធរបស់លោក មិនខុសពីសិល្បករមិនល្បីភាគ ច្រើន ដែលល្អតែមើលនោះទេ ដោយត្រូវឌុបប្ដីឌុបប្រពន្ធចេញតាមវង់ភ្លេង ហើយបើនិយាយ ពីការឆ្លងកាត់ពាក្យសម្ដីប្រមាថមាក់ងាយ គឺអាចនិយាយបានថារាប់មិនអស់។ សមនឹង ប្ដីប្រពន្ធលោកមិនហ៑ានចំណាយលើសម្ភារៈនិយម និងម្នាក់ៗមើលថាមិនស៊ីវិល័យសម នឹងអ្នកសិល្បៈដែលលូយឆាយផ្សេងផង គឺរឹតតែមានការមើលស្រាល។ យ៉ាងណាមិញ លោកថា នៅក្នុងពេលនោះ ពីរនាក់ប្ដីប្រពន្ធលោក មិនមែនរិះថាំនិងជំពាក់គេខ្លះអត់ មាន មូលហេតុនោះទេ ដោយលោក និងភរិយា សន្សំសំចៃលុយកាក់ដែលរកបានពីវង់ តន្ត្រី ដ៏លំបាកទៅទិញបានដីស្រែតាមការណែនាំរបស់មិត្តភ័ក្ត្រ និងអ្នកស្គាល់គ្នាបាន ជាហូរហែរ នៅម្ដុំជម្ពូរវ័ន្ត និងនៅម្ដុំវត្តព្រះធាតុផ្លូវគួរស្រូវ ច្រកទៅតាកែវសព្វថ្ងៃ ក្នុង ពេល តំបន់ទាំងនោះ មិនទាន់អភិវឌ្ឍន៍ហើយតម្លៃដីនៅថោក ។

លោកថាតម្លៃដីផ្លាស់ប្ដូរ នៅក្នុងតំបន់នោះ បានជួយអោយលោកលក់បានតម្លៃខ្ពស់ ហើយជួយអោយលោក និងភរិយា ទិញបានដីស្រែធំៗនៅតាមបណ្ដោយផ្លូវជាតិ លេខ ៣ ម្ដុំស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ និងនៅតំបន់មួយចំនួនទៀត ដែលធ្វើអោយលោក មានលទ្ធភាពក្លាយជាថៅកែពុះដីឡូតិ៍នឹកស្មានមិនដល់ក្នុងរង្វង់បីបួនឆ្នាំចុងក្រោយ។

មកដល់ពេលនេះ អតីតតន្ត្រីករ និងអ្នកចម្រៀងកម្សត់លោក គឹម ចាន់រនតា និងភរិយា មិនត្រឹមតែជាម្ចាស់ក្រុមហ៊ុន LYK គឹមចាន់រតនា ហ្សាណា ដែលជាក្រុម ហ៊ុនពុះលក់ដីឡូតិ៍ធំមួយនៅស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ ប៉ុណ្ណោះទេ អ្នកទាំងពីរ ក៏ក្លាយជាអ្នកមានទ្រព្យស្ដុកស្តម្ភ និងមានគម្រោងដីឡូតិ៍បណ្ដាក់គ្នា ដោយក្រុមហ៊ុន របស់លោក ក៏ត្រូវគេដឹងថា មានការចាប់ដៃជាមួយអតីតពិធីករល្បីឈ្មោះនៅទូរទស្សន៍ My TV គឺលោក វីជេ រតនា និងមានការចូលរួមពីសិល្បករមួយចំនួន ផងដែរ។ មក ទល់ពេលនេះ បើទោះលោកបានក្លាយជាថៅកែប្រើសុទ្ធតែរថយន្តឡិចស៊ីស៥៧០ ស៊េរី២០១៩ តម្លៃជាង២៤ម៉ឺនដុល្លារ ប៉ុន្តែលោក និងភរិយា នៅតែមើលទៅសាមញ្ញ ខណៈដែលលោកប្រាប់ថា អតីតកាលធ្លាប់ជាតន្ត្រីករនៅតែធ្វើអោយលោក ដក់ អារម្មណ៍ ក្នុងចិត្ត ដែលនឹងធ្វើអោយលោកត្រៀមរៀបចំក្រុមការងារផលិតបទចម្រៀង ក្នុងពេលឆាប់ៗ អោយតារាក្មេងៗជំនាន់ក្រោយ បានបញ្ចេញសមត្ថភាពច្រៀង។ លោក និង ក្រុមមិត្តភ័ក្ត្រ នៅតែជួបជុំប្រគំតន្ត្រីលេងកម្សាន្តជារឿយៗ បើទោះជាការ ប្រគំ ក្នុង ប៉ុន្មានឆ្នាំនេះ មិនមែនដើម្បីរកកម្រៃដូចមុន។

លោកថា ក្នុងពេលក្រុមចម្រៀងរបស់លោកលេចចេញរូបរាង លោក និងភរិយា ក៏នឹងអាចចេញបទចម្រៀងមួយចំនួន ដើម្បីរំលឹកអតីតកាលដែលធ្លាប់តស៊ូក្នុងវង់តន្ត្រី មុនពេលជោគជ័យផងដែរ ដើម្បីបំពេញចំណូលចិត្ត និងអោយកូនស្រីរបស់លោក ទាំងពីរ ដឹងថា មុនពេលលោកមានលទ្ធភាពក្លាយជាម្ចាស់ក្រុមហ៊ុន គឺច្រៀង និង លេងភ្លេងកណ្ដាលភ្លៀង ហើយត្រូវគេស្ដី គេថារាប់មិនអស់។ អីចឹងហើយទើបលោក និងភរិយា រមែងធ្វើសកម្មភាពសប្បុរសធម៌ ចែករំលែកធនធានដល់អ្នក ក្រខ្សត់ក្រោយ ពេលជោគជ័យ៕