ពី​តាក់ស៊ី​ហោះ​រហូតដល់​ប៉ូលិស​យន្ត ទីក្រុង​ឌូ​បៃ​កំពុង​អួត​ពី​បច្ចេកវិជ្ជា​ដែល​នឹង​ប្រែក្លាយ​ក្រុង​នេះ​ទៅជា​ទីក្រុង​នៃ​អនាគត​

429

​ពី​តាក់ស៊ី​ហោះ​រហូតដល់​ម៉ូតូ​ស៊ើបការណ៍​យក​ស្ទីល​តាម​រឿង​មនុស្ស​ប្រចៀវ ការតាំងពិព័រណ៍ GITEX របស់​ទីក្រុង​ឌូ​បៃ​នៅ​សប្ដាហ៍​នេះ បានបង្ហាញ​ពី​ការច្នៃប្រឌិត​ដែលជា​និមិត្តរូប​នៃ​មហិច្ឆតា​របស់​រដ្ឋ​ទីក្រុង​នេះ ដើម្បី​ក្លាយជា​ទីក្រុង​នៃ​អនាគត​។​

​ដោយ​ល្បី​ខាង​អគារ​ខ្ពស់ៗ​កប់​ពពក​ដ៏​ទំនើប​និង​កោះ​សិប្បនិម្មិត​របស់ខ្លួន ទីក្រុង​ឌូ​បៃ​នៃ​តំបន់​ឈូង​សមុទ្រ​ព្រែ​ក្ស​នេះ​បានរៀបចំ​កែច្នៃ​ទៅជា​កន្លែង​មួយ​ដូច​នៅ​ប្រទេស​សិង្ហ​បុរី ដែលជា​មជ្ឈមណ្ឌល​សម្រាប់​គំនិត​ច្នៃប្រឌិត​ថ្មីៗ​។​

​នៅ​ពិព័រណ៍​បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា​ទី ៣៧ (GITEX) នៅ​ឆ្នាំនេះ ដែល​នឹង​ប្រព្រឹត្តទៅ​រហូតដល់​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​តុលា អាជ្ញាធរ​ចង់​អួតថា​ពួកគេ​នៅតែ​រក្សា​ភាពទំនើប​ដាច់​គេ​។​

​តារា​លេចធ្លោ​បំផុត​នៃ​ពិព័រណ៍ ដែលមាន​ក្រុមហ៊ុន​ច្រើនជាង ៤.០០០ មកពី ៧១ ប្រទេស​ចូលរួម គឺ គម្រោង​តាក់ស៊ី​ហោះ​របស់​ទីក្រុង​ឌូ​បៃ ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​យន្តហោះ​ដ្រូ​ន​អាល្លឺម៉ង់ ឈ្មោះ Volocopter ។​

​វី​ឌី​អូ​នៃ​ការហោះហើរ​នៃ​រថយន្ត​តាក់ស៊ី​គំរូ​ដំបូងបង្អស់​កាលពី​ខែ​មុន បាន​បង្ក​ការភ្ញាក់ផ្អើល​ជាខ្លាំង​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​

​អាជ្ញាធរ​នៅ​ទីភ្នាក់ងារ​អាជ្ញាធរ​ផ្លូវថ្នល់​និង​ដឹកជញ្ជូន​នៃ​ទីក្រុង​ឌូ​បៃ (RTA) រំពឹង​ធ្វើតេស្ត ៥ ឆ្នាំ​ដើម្បី​ដាក់​នៅនឹងកន្លែង នូវ​នីតិវិធី​សុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធ និង​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​រថយន្ត​តាក់ស៊ី​ហោះ​។​

​លោក ខា​ឡេ​ត អាប់​ឌុល រ៉ា​ម៉ាន់ អាល់ អាវ៉ា​ឌី នាយក​ផ្នែក​ប្រមូល​ថ្លៃ​ធ្វើដំណើរ​ដោយ​ស្វ័យប្រវត្តិ​នៅ RTA បាន​និយាយថា “​តាក់ស៊ី​ហោះ​គឺជា​តារា​រះ​នៃ​ការច្នៃប្រឌិត​របស់​យើង ហើយ​ខ្ញុំ​ជឿជាក់ថា យើង​នឹង​មើលឃើញ​ថ្ងៃ​ដែល​វា​ក្លាយជា​ការពិត​” ។​

​ក្រុមមន្ត្រី​បានដឹង​យ៉ាងច្បាស់​ថា​សូម្បីតែ​ប្រជាជន​នៅ​ទីក្រុង​ឌូ​បៃ​ដ៏​ទំនើប​បំផុត​នៅ​មិនទាន់បាន​ត្រៀមខ្លួន​រួចជាស្រេច​ទេ​ដើម្បី​ឈាន​ជើង​ឡើងលើ​រថយន្ត​តាក់ស៊ី​ហោះ​ដែល​គ្មាន​អ្នកបើកបរ បញ្ជា​តាមរយៈ​កម្មវិធី​ទូរស័ព្ទដៃ​។​

​ពួកគេ​កំពុងធ្វើការ​ដើម្បី​ពន្យល់​ពី​វិធានការ​សុវត្ថិភាព​ដែល​បាន​គ្រោងទុក​សម្រាប់​តាក់ស៊ី​ហោះ ដែល​នឹង​ចំណាយ​ប្រាក់​ពី ២៣៥.០០០ ដុល្លារ ទៅ ២៩៥.០០០ ដុល្លារ​ក្នុង​មួយគ្រឿង​។​

​តាក់ស៊ី​ហោះ​កៅអី​ពីរ​នេះ​ត្រូវបាន​បំពាក់​ដោយ​ស្លាបចក្រ​ចំនួន ១៨ និង​ត្រូវបាន​បំពាក់​ដោយ​ឆត្រយោង​សង្គ្រោះបន្ទាន់​ដើម្បី​អនុញ្ញាតឱ្យ​វា​ចុះចត​យ៉ាង​ងាយស្រួល​បើ​ចាំបាច់​។​

​វា​នឹង​ហោះហើរ​នៅ​កម្ពស់ ១២០ ម៉ែត្រ ដែល​មានន័យថា​វា​នឹង​ហោះ​ងាក​ចេញពី “​ផ្លូវ​ហោះហើរ​ពាណិជ្ជកម្ម​”​។​

​ប៉ូលិស​ទីក្រុង​ឌុយ​បៃ​ដែល​បាន​ប្រើប្រាស់​មនុស្ស​យន្ត​ដើម្បី​បញ្ជា​ភ្ញៀវទេសចរ បានបង្ហាញ​ពី​ការច្នៃប្រឌិត​ជាច្រើន ដែល​នឹង​មានន័យ​ស្មើ​នៅក្នុង​ផ្ទះ​ដូច​នៅក្នុង​ខ្សែភាពយន្ត “Batman” ឬ “Robocop” អ៊ីចឹង​ដែរ​៕ ដោយ៖ កញ្ញាដាលីស

តាក់ស៊ី​ហោះ​គឺជា​តារា​រះ​នៅ​ពិព័រណ៍ GITEX នៅ​ឌូ​បៃ