ពី​ធី​ករ Money hunter របស់​ទូរទស្សន៍ Nice TV លី ធី សម្រាប់តែ​កើត​ជ​ងឺ​អា​ឡាក​ហ្ស៊ី​ច្រមុះ​ធ្ងន់ធ្ងរ

518
ចែករម្លែក

ដោយ​: បូ​រិ​ន / ភ្នំពេញ​: កាលពី​កន្លងទៅ​មានការ​ភ្ញាក់ផ្អើល​សម្រាប់​មហាជន​ជាខ្លាំង ក្រោយពី​តារា​សម្តែង​ស្រី​ស្រស់​សោភា កញ្ញា ម៉ា នី​កា បាន​ជួបប្រទះ​ជំងឺ​អាឡែកហ្ស៊ី​ច្រមុះ​ធ្ងន់ធ្ងរ ដែល​ស្ទើ​តែ​ធ្វើ​ឲ្យ​នាង​បាត់បង់​ជីវិត​។ ជួប​រឿង​ស្រដៀង​គ្នា​នេះ ពិធីករ​ទូរទស្សន៍​ម្នាក់​គឺ​លោក លី ធី បាន​ជួប​ស្ថានភាព​ជំងឺ​ស្រដៀង​គ្នា​នេះ រហូត​ធ្វើ​ឲ្យ​លោក​រំលឹក​ឲ្យ​មហាជន​យកចិត្តទុកដាក់ ឲ្យ​បាន​ខ្លាំង​លើ​សុខភាព​ផ្ទាល់ខ្លួន​។

​ប្រាប់​ពី​ខេត្តសៀមរាប តារា​សម្តែង និង​ជា​ពិធីករ​រូបនេះ​បាន​បញ្ជាក់ថា ដោយសារ​ការធ្វេសប្រហែស លោក​បាន​ពន្យា​ពេល​ជួប​ជាមួយ​វេជ្ជបណ្ឌិត រហូត​បណ្តោយ​ឲ្យ​ស្ថានភាព​ជំងឺ​ច្រមុះ​របស់លោក​កាន់តែ​ធ្ងន់ធ្ងរ​។ លោក​ថា​វា​ធ្វើទុក្ខ​ខ្លាំង​ស្ទើ​គ្រប់ផ្នែក​ទាំង​អស់នៃ​រាងកាយ ទាំង​ផ្លូវដង្ហើម ការឈឺ​ក្បាល និង​ផ្លូវចិត្ត​គឺ​ធ្វើ​ឲ្យ​លោក​ម៉ួ​ម៉ៅ​ជាដើម​។

​លោក លី ធី បាន​ប្រាប់ថា ពេលនេះ​លោក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ខេត្តសៀមរាប ដែល​ការព្យាបាល​នេះ​គឺ​ពិតជា​ពិបាក​ក្នុងការ​ទ្រាំ​ព្រោះតែ​ស្ថានភាព​ជំងឺ​ស្ទើ​តែ​ហួសពេល​ទៅហើយ ហើយ​ត្រូវ​បន្ត​ចំណាយពេល​ជាច្រើន​ខែ​ដើម្បី​ពិនិត្យ​តាមដាន​ជំងឺ​មួយ​នេះ​។ លោក​ក៏បាន​ផ្តាំផ្ញើ​ឲ្យ​មហាជន​ទាំងអស់​ថែទាំ​សុខភាព​ឲ្យ​បាន​ដិតដល់ និង​ចាត់​ទុក្ខ​សុខភាព​មានតម្លៃ​ជាង​ដុំ​មាស ដែល​មិនអាច​មើលរំលង និង​ធ្វេសប្រហែស​បាន​។

​សូម​បញ្ជាក់ដែរថា តាម​ពេទ្យ​ជំនាញ​អា​ឡែក​ស៊ី​ច្រមុះ​គឺជា​ការ​តឹង​ច្រមុះ រមាស់​ច្រមុះ ហៀរ​សម្បោរ រមាស់​ក្រអូមមាត់ រមាស់​ក ឈឺ​ក មាន​ស្លេស្ម​ច្រើន ឈឺក្បាល នេះ​អាចជា​រោគសញ្ញា នៃ​ជំងឺ​អាឡែកហ្ស៊ី​ច្រមុះ​។ ជំងឺ​អា​ឡែក​ស៊ី​ច្រមុះ​នេះ គេ​សង្កេតឃើញថា ២​ភាគ​៣​នៃ​អ្នក​ជម្ងឺ ច្រើនតែ​កើតមានឡើង​មុន​អាយុ​៣០​ឆ្នាំ ហើយ​ក្មេងៗ​ឧស្សាហ៍​កើត​ជាង​មនុស្ស​ចាស់​។ ជំងឺ​នេះ​ភាគច្រើន​បង្កឡើង​ដោយសារ​បរិស្ថាន ឬ​អាច​បណ្ដាលមកពី​តំណពូជ​ក៏​ថា​បាន​។​ការមិន​ព្យាបាល​ទាល់​ពេលវេលា​ជំងឺ​នេះ​នឹង​ផ្តល់​ផល ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​រាងកាយ​៕ ល​