ពី​យ៉ា លែង​ខ្លាច​បារមី​ចម្លែក ឬ​វិញ្ញាណ​អ្វីមួយ​ចូលខ្លួន​ទៀតហើយ​

1519
ចែករម្លែក

ដោយ​: បូ​រិ​ន / ភ្នំពេញ​: តារា​សម្តែង​កញ្ញា ពី​យ៉ា ដែល​ល្បី​រឿង​មានបរ​មី​ចម្លែក ឬ​វិញ្ញាណ​អ្វីមួយ​ចូលខ្លួន បង្ក​ជា​កាយវិការ​ចម្លែកៗ​ឱ្យ​ភ្ញាក់ផ្អើល​បាន​នោះ បាន​បង្ហើប​ប្រាប់​ឱ្យដឹងថា នាង​លែង​ខ្លាច​ហើយដោយ​ដឹង​ពី​ចំណុច​ការពារ​ខ្លួន​។​

​រឿង​អ​បិ​យ​ជំនឿ​ខ្លះ​សម្រាប់​មហាជន​មួយ ត្រូវបាន​ចាត់ទុកថា មិន​ពិត ឬ ជា​រឿងប្រឌិត ប៉ុន្តែ​តារា​សម្តែង​សិច​ស៊ី​រូបនេះ​ធ្លាប់​ជួប​ជាក់ស្តែង​កើត​ខ្លួន​ដែល​កាលពីមុន នាង​ពេល​ថតកុន ឬ ទៅលេង​តំបន់​មាន​បារមី ជួប​រឿង​មាន​វិញ្ញាណ​ឬ​វត្ថុ​ស័ក្តិ​សិទ ធ្លាប់​ចូលខ្លួន​នាង ធ្វើឱ្យ​នាង​មិន​នឹកស្មាន​ដល់​និង​ធ្វើឱ្យ​មនុស្ស​ជុំវិញខ្លួន​ភ័យខ្លាច​។

​ជួប​ជាមួយ​កញ្ញា ពី​យ៉ា បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ នាង​ទទួលបាន​ការថត​រឿង​ជាច្រើន​បន្តបន្ទាប់​គ្នា ហើយ​ក្នុង​ឆ្នាំ​២០១៨​នេះ​ទទួលបាន​ប្រហែល​៥​រឿង សម្រាប់​ស្ថានីយទូរទស្សន៍​ជាច្រើន​។ ជាមួយគ្នា​នាង​ក៏បាន​ថត​រឿង​ភាគ​ឱ្យ​ស្ថានីយទូរទស្សន៍​លេខ​៥ ដែលមាន​ចំណងជើង​ថា “​ភូមិគ្រឹះ​មួយរយៈ​ល្បិច​” ដែល​សម្តែង​ជា​តួ​ខ្មោច​តាំង​ដើមរឿង​ដល់​រហូត​ចប់​។ រឿង​ភាគ​របស់​នាង​មួយ​នេះ មើល​ហើយ​គួរ​ខ្លាច ខណៈ​នាង​ជា​មនុស្ស​ធ្លាប់​ល្បី​រឿង បារមី​ចូលក្នុង​ខ្លួន​។

​តារា​សម្តែង​រាង​ស្រ​ឡូ​ន​រូបនេះ​បាន​បញ្ជាក់ថា មូលហេតុ​ដែលនាំឱ្យ​នាង​អាច​ទៅ​ថត ឬ ទៅធ្វើ​ការងារ​នៅ​ទី​ឆ្ងាយ ឬ តំបន់​ស្ងាត់ៗ តំបន់​ដែល​គិត​មាន​បារមី​វត្ថុ​ស័ក្តិ​សិទ បាន​ដោយ​គ្មាន​បញ្ហា​អ្វី​នោះ ដោយសារតែ​នាង​ចេះ​សែន​របស់ៗ​មួយចំនួន​ដូចជា នំចំណី អាហា​ទឹក បន្តិចបន្តួច ជុំវិញ​កន្លែង​នាង​ថត ដើម្បី​សុំ​សុខ​សុំ​សុវត្ថិភាព​កុំ​ជួប​រឿង​ដូច​លើក​មុន មាន​អ្វី​ចម្លែក ចូល​ស្ថិតក្នុង​ខ្លួន​នាង​។ អ្វីដែល​ពិសេស​សម្រាប់​នាង​នោះ នាង​សំគាល់​នូវ អារម្មណ៍​របស់ខ្លួន បើ​សង្ស័យ​មាន អ្វី​ចម្លែក ឬ ស្ថានភាព​បរិយាកាស ជុំវិញ​កន្លែង​នាង​ថត​មិនសូវ​ស្រួល នាង​អុច​ធូប​សុំ​អា​ធ្យា​ស្រ័យ​សុំ​សេចក្តី​ពី​បារមី​ម្ចាស់​ទឹក​ម្ចាស់​ដី ដែល​នេះ​ជំនឿ​របស់​នាង​។

​សូមបញ្ជាក់ថា កញ្ញា ពី​យ៉ាង ជា​តារា​ស្រី​មួយរូប​កំពុង​ទទួល​គាំទ្រ និង លេចធ្លោ​ក្នុង​រឿង​ភាគច្រើន ហើយ​ជាពិសេស​នាង​លេចមុខ​ក្នុង​រឿង​ភាគ​របស់​ស្ថានីយទូរទស្សន៍​លេខ​៥ នៃ​រឿង “​ភូមិគ្រឹះ​មួយរយៈ​ល្បិច​” ដែលជា​នាង​តួ​នាង​ខ្មោច សាហាវ​គួរ​ខ្លាច​។ ប៉ុន្តែ​តារា​សម្តែង​សិច​ស៊ី​រូបនេះ​ជា​មនុស្ស​ម្នាក់​ខ្លាច​ខ្លោច និង ល្បី​រឿង​មាន​បារមី​វត្ថុ​ស័ក្តិ​សិទ ស្ថិត​ចូលខ្លួន ពេលខ្លះ​រាំ​របាំ ពេលខ្លះ​ជាម​នុស្ស​កោងកាច គួរឱ្យខ្លាច​ផ្អើល​មនុស្ស​ជុំវិញខ្លួន​៕ ល​


#