ពី​ឡុ​ត​ជក់បារី​បង្ក​ឱ្យ​យន្តហោះ​បន្ទាបខ្លួន​បន្ទាន់​បណ្តាល​ឱ្យ​អ្នកដំណើរ​ព្រលឹងចុងសក់​

1131
ចែករម្លែក
  • 1
    Share

​សហ​ពី​ឡុ​ត (​អ្នកបើក​យន្តហោះ​) ម្នាក់​ដែល​ជក់បារី​អេ​ឡិច​ត្រូ​និ​ច (e-cigarette) លើ​ជើង ហោះហើរ​មួយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន (Air China) បាន​បណ្តាលឱ្យ​យន្តហោះ ចាប់ផ្តើម បន្ទាបខ្លួន​បន្ទាន់ បង្ក​ការ​ភ័យ​ស្លន់ស្លោ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ក្រុម ស៊ើបអង្កេត​។
​ ​
​ពួកគេ​និយាយថា សហ​ពី​ឡុ​ត ខាងលើ​បាន​ព្យាយាម​លាក់បាំង​មិន ឱ្យគេ​ដឹងថា​ខ្លួន​កំពុង​ជក់បារី ដោយ ឈោង​ដៃ​បិទ​កង្ហារ ប៉ុន្តែ​បែរជា​ច្រឡំ​ដៃ បិទ​ចំ​ម៉ាស៊ីនត្រជាក់​បណ្តាលឱ្យ​កម្រិត អុកស៊ីសែន​ធ្លាក់ចុះ​។​
​ ​
​ក្រុម​នាវិក​លើ​ជើងហោះហើរ កាលពី​ថ្ងៃ​អង្គារ ទី​១០ ខែកក្កដា ពី​ទី ក្រុង​ហុងកុង​ឆ្ពោះទៅ​ទីក្រុង តា​លៀន (Dalian) ប្រទេស​ចិន ខាងលើនេះ​បាន បញ្ចោ​ញ​ម៉ាស់​អុកស៊ីសែន ហើយ​ប្រាប់ ឱ្យ​អ្នកដំណើរ​ពាក់​ខ្សែក្រវាត់ នៅពេល យន្តហោះ​បន្ទាបខ្លួន​ចុះក្រោម​ជាបន្ទាន់ ដល់​ទៅ​ជាង ៦.៥០០ ម៉ែត្រ ធ្វើឱ្យ​ពួក គេ​រង​ការភិតភ័យ​ព្រលឹង​នៅ​ចុង​សក់ មុនពេល​ហោះ​ឡើងទៅ​កម្ពស់​ធម្មតា វិញ​។​

​ការស៊ើបអង្កេត​បឋម​ដោយ​រដ្ឋបាល អាកាសចរណ៍​ស៊ីវិល​ចិន (China’s Civil Aviation Administration) នៅ​ប្រទេស​ចិន​បាន​បង្ហាញថា សហ​ពី​ឡុ​ត​រូបនោះ បាន​ព្យាយាម​បិទ​កង្ហារ ដើម្បី​កុំឱ្យ​ផ្សែង ហុយ​ទៅដល់​កាប៊ីន​អ្នកដំណើរ ដោយ មិនបាន​ប្រាប់​កា​ពី​ទែន ប៉ុន្តែ​បែរជា​ច្រឡំ ដៃ​បិទ​ចំ​ម៉ាស៊ីនត្រជាក់ បណ្តាលឱ្យមាន ការ​ភ័យ ជ្រួលច្របល់​បែបនេះ​។
​ ​
​សូមបញ្ជាក់ថា ករណីនេះ កំពុងស្ថិត​ក្នុងដំណាក់កាល​ស៊ើបអង្កេត​បន្ថែមទៀត​នៅឡើយ ៕ ប្រែ​សម្រួល​: ខុម