ពុទ្ធបរិស័ទ​ខ្មែរ​-​ថៃ​ធ្វើ​បុណ្យផ្កា​ប្រមូល​បច្ច័យ​កសាង​សមិទ្ធផល​ក្នុង​វត្ត​ពា​រាន​ឥសី​សិរី​មង្គល​ខេត្តព្រៃវែង

795
ចែករម្លែក

ដោយ​បូកគោ​/​កំពត​:​ព្រះសង្ឃ​ព្រមទាំង​ពុទ្ធបរិស័ទ​ខ្មែរ​-​ថៃ​ប្រមាណ​ជាង​២.៥០០​អង្គ​/​នាក់​បាន​សហការ​និង​ជួបជុំ​កាលពី​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​ឋានសួគ៌​បូកគោ​។​ដើម្បី​ធ្វើបុណ្យ​មហា​ផ្កាប្រាក់​សាមគ្គី​បំណង​ប្រមូល​បច្ច័យ​កសាង​សមិទ្ធផល​បម្រើ​វិស័យ​សាសនា​នៅ​វត្ត​ពា​រាន​ឥសី​សិរី​មង្គល​ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​ជាទី​អារាម​ដែល​នឹង​ក្លាយជា​កន្លែង​សក្ការបូជា​ដ៏​ធំ​នៅ​កម្ពុជា​។​

​ព្រះ​ភិក្ខុ​ឥន្ទ្រា​សំ​វរោ ច័ន្ទ វិសាល គ្រូ​ចៅអធិការ​វត្ត​ពា​រាន​ឥសី​សិរី​មង្គល​បាន​មាន​សង្ឃដីកា​ថា​ដោយ មាន​ទំនាក់ទំនង​ល្អ​ថ្ងៃនេះ​ថ្នាក់ដឹកនាំ​សង្ឃ​ជាន់ខ្ពស់​ថៃ​២៩​អង្គ​រួមទាំង​ពុទ្ធបរិស័ទ​ថៃ​ជាង​២០០​នាក់​។​បាន​និមន្ត​និង​អញ្ជើញ​មក​ចូលរួម​ជាមួយ​ព្រះសង្ឃ​ក៏ដូចជា​ពុទ្ធ​បរិ​ស័​ទ្ធ​ខ្មែរ​ដើម្បី​សហការ​ធ្វើបុណ្យ​មហា​ផ្កាប្រាក់​សាមគ្គី​ខ្មែរ​-​ថៃ​បំណង​ប្រមូល​បច្ច័យ​ទៅ​កសាង​សមិទ្ធផល​នៅ​ទី​អារាម​វត្ត​ពា​រាន​ឥសី​សិរី​មង្គល​ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

​បច្ច័យ​ដែល​ទទួលបាន​ពី​ការធ្វើ​បុណ្យ​នេះ​នឹង​យកទៅ​កសាង​ជំហាន​ដំបូង​នូវ​ព្រះពុទ្ធ​ស្ថាន​ទាំង​បួន រួមមាន ស្ថាន​ព្រះអង្គ​ទ្រង់​ប្រសូត្រ ស្ថាន​ព្រះអង្គ​ទ្រង់​ត្រាស់ដឹង ស្ថាន​ព្រះអង្គ​សម្តែង​ធម្ម​ចក្រ និង​ស្ថាន​ព្រះអង្គ​ទ្រង់​ចូល​បរិនិព្វាន​។

ព្រះចៅអធិការ​បាន​មាន​សង្ឃដីកា​បន្តថា​ជា​គោលដៅ​សំខាន់ គណៈកម្មការ​នឹង​កសាង​វត្ត​ពា​រាន​ឥសី​សិរី​មង្គល​ឱ្យក្លាយ​ជាទី​អារាម​ដ៏​ធំ​នៅ​កម្ពុជា​សម្រាប់​ពុទ្ធបរិស័ទ​គោរពបូជា​និង​ធ្វើ​បុណ្យទាន​ផ្សេងៗ​ជំនួស​ឱ្យ​ការធ្វើដំណើរ​ទៅកាន់​ពុទ្ធ​ស្ថាន​នា​ប្រទេស​ឥណ្ឌា​ដែល​ត្រូវ​ចំណាយ​សោហ៊ុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នោះ​។

​ដោយ​រំលឹក​អំពី​ដើម​ហេតុដែល​នាំឱ្យមាន​កិច្ចសហការ​ឈានទៅ​ធ្វើបុណ្យ​មហា​ផ្កាប្រាក់​សាមគ្គី​ខ្មែរ​-​ថៃ​នេះ​ព្រះ​ភិក្ខុ​ឥន្ទ្រា​សំវ​រោបាន​មាន​សង្ឃដីកា​បញ្ចាក់​ថាក​ន្ល​ង​មក​ខាង​ថៃ​ធ្លាប់​នាំ​ផ្កាប្រាក់​មក​ចូលរួម​នៅ​ស្រុក​ខ្មែរ​ហើយ​ពុទ្ធបរិស័ទ​ខ្មែរ​ក៏​ធ្លាប់​ដង្ហែ​អង្គ​ឋិ​ន​ទាន​ទៅ​ប្រទេស​ថៃ​ទើប​បង្កើតបាន​ទំនាក់ទំនង​ល្អ​ក្នុងនាម​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ដូចគ្នា​។ ម្ល៉ោះហើយ​ថ្ងៃនេះ​ព្រះសង្ឃ​ព្រមទាំង​ពុទ្ធបរិស័ទ​ថៃ​បាន​និមន្ត និង​អញ្ជើញ​មក​ចូលរួម​ធ្វើបុណ្យ​មហា​ផ្កាប្រាក់​សាមគ្គី​ខ្មែរ​-​ថៃ​ដោយ​ព្រះទ័យ​ក៏ដូចជា​ទឹកចិត្ត​រីករាយ​ជ្រះថ្លា​បំផុត​។​

​ឧបាសក​អ៊ុង យ​ន ពុទ្ធ​បរិ​ស័​ទ្ធ​អញ្ជើញ​មកពី​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​បាន​មានប្រសាសន៍ថា​នេះ​ជា លើកទីមួយ​ដែល​លោក​បានមក​ចូលរួម​ក្នុង​ពិធីបុណ្យ​មហា​ផ្កាប្រាក់​សាមគ្គី​ដោយមាន​ក្តីសប្បាយ​រីករាយ និង​ទឹកចិត្ត​ជ្រះថ្លា ស្របពេល​ពិធីបុណ្យ​ប្រព្រឹត្តឡើង​នៅលើ​កំពូលភ្នំ​បូកគោ​ដ៏​ជាទី​មនោ​រម្យ​នោះ​។ លោក​ចង់ឱ្យ​មានការ​ប្រារព្ធ​ពិធីបុណ្យ​នេះ​បន្តបន្ទាប់​ទៀត​ដើម្បីឱ្យ​កូនចៅ​ខ្មែរ​បានឃើញ​និង​យល់ដឹង​អំពី​ទំនៀមទម្លាប់​ប្រពៃណី​៕S/​

#