ពុទ្ធបរិស័ទ​រាប់រយ​នាក់​ហែ​អង្គ​កឋិនទាន ចូល​វត្ត​អង្គ​សិរី

378
ចែករម្លែក

​ដោយ:បូ​រិ​ន​/​ភ្នំពេញ ៖ កឋិនទាន មហា​សាមគ្គី​វត្ត​អង្គ​សិរី ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នឹង​ប្រារព្ធ​ពិធីសូត្រមន្ត​ថ្ងៃ​សៅរ៍ ១៣​កើត​ខែកត្តិក ឆ្នាំកុរ​ឯក ស័ក ពស​ពស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​៣​រសៀល នៅ​វត្ត​អង្គ​សិរី លុះ​ព្រឹក​ឡើង​ថ្ងៃអាទិត្យ​១៤​កើត ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​ឆ្នាំ​ដដែល ដង្ហែ​អង្គ​កឋិនទាន​មហា​សាមគ្គី​ចូល​វត្ត​អង្គ​សិរី វេរ​ប្រគេន​ព្រះសង្ឃ​ជា​កិច្ច​បង្ហើយ​បុណ្យ​។​

​ក្នុង​ពិធីបុណ្យ​កឋិនទាន ក៏មាន​ការចូលរួម​ឧបត្ថម​ទាំងស្រុង ពី​លោក វីរៈ វ៉​ធើរ មាន​នំ​បញ្ចុក ១​តោន ទឹក​សុទ្ធ​៥០០​យួរ ត្រី សាច់មាន់ សាច់ជ្រូក បន្លែ និង​អក​កា​ដង់​ផងដែរ​។​

​អង្គ​កឋិនទាន​នេះ​ប្រព្រឹត្ត​ទៅតាម​គន្លង ទំនៀមទម្លាប់​ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាន​ប្រារព្ធ​ព្រះរាជ​ពិធី​ដង្ហែ អង្គ​ព្រះ​កឋិនទាន ព្រះរាជ​ទ្រព្យ​ជុំវិញ​ព្រះវិហារ និងថ្វាយ​គ្រឿង​សក្ការៈបូជា ថ្វាយ​ចំពោះ ព្រះ​ពុទ្ធរូប ស្នង​អង្គ ព្រះសម្មាសម្ពុទ្ធ ព្រះ​បរមគ្រូ នៃ​យើង និង បាន ប្រារព្ធ នូវ បទ នមស្ការ ព្រះ រតនត្រ័យ ថ្វាយបង្គំ ព្រះ សមាទានសីល ដើម្បី គោរព រំឭក ដល់ គុណបុណ្យ ព្រះ រតនត្រ័យ កែវ ទាំងបី មាន ព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ។​

​ក្នុង​ពិធីបុណ្យ កឋិនទាន​នេះ បច្ច័យ ដែល​ទទួលបាន ១២៤៦៤៨០០០​រៀល គិត​ជា​ដុល្លារ ៣១១៦២ ដុល្លារ​។ បច្ច័យ​ដែល​ទទួលបាន​ពី​អង្គ​កឋិនទាន​នេះ ដើម្បី​យកទៅ​កសាង​កុដិ ដែលមាន ទទឹង​១២ ម៉ែត្រ បណ្តោយ ២១​ម៉ែត្រ និង​កំពស់​២​ជាន់ គម្រោង​សាងសង​អស់​បច្ច័យ​ចំនួន ២៦ ម៉ឺន​ដុល្លារ​។ សូម​អនុមោទនា​យក​ផល្លា​អានិសង្ស​តាម​កម្លាំង​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន​។​

​ស្វែងយល់ អំពី​កឋិនទាន​! តើ​កឋិនទាន គឺជា បុណ្យ អ្វី ? កឋិនទាន គឺជា បុណ្យ មួយ ដែល មានតែ ក្នុង ព្រះពុទ្ធសាសនា ប៉ុណ្ណោះ និង ជា ទាន មានមក តាមផ្លូវ ព្រះ វិន័យ ហើយក៏ ជា កាល ទាន ដ៏ ពិសេស មួយ មានកំណត់ ពេលវេលា ច្បាស់លាស់ ពុំមែន ចេះតែធ្វើ នៅពេលណា ក៏បាន តាមចិត្ត ចង់ នោះឡើយ គឺរយៈកាលទទួលកឋិនទាន ក្ដី និងរយៈកាលកឋិនទានក្ដីអាចធ្វើ បានតែក្នុងសម័យតែ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ ១ រោច ខែអស្សុជ ដល់ថ្ងៃ១៥ កើត ខែកត្តិក​។​

​បើខុសពីសម័យកាលនេះ ទោះបីអ្នកមាន សទ្ធា ធ្វើបុណ្យ មាន លក្ខណៈ សណ្ឋាន ដូច កឋិន ក៏ដោយ ក៏ មិនអាច ហៅថា កឋិនទាន​បានដែរ ព្រោះ ធ្វើ ខុស កាល ទាន មិន ចំ សម័យ មួយខែ ចុងវស្សា ន្ត រដូវ នេះ ពោលគឺ មិនត្រូវ តាម ពុទ្ធានុញ្ញាត ។ ក្នុង វត្ត មួយ បើ ការ ចាំ វស្សា គ្មាន ភិក្ខុ សោះ ក៏ មិនអាច ហែ កឋិន ចូល ដែរ ព្រោះ សាមណេរ គ្មាន សិទ្ធិ ទទួល ក្រាល គ្រង កឋិន ទេ លុះតែ យ៉ាងហោច បំផុត ត្រូវមាន ភិក្ខុ ១ អង្គ ដែរ ហើយ ដែល បាន ចាំ វស្សា អស់ ៣ ខែ បាន ត្រឹមត្រូវ ទើប អាច ហែ កឋិន ចូល បាន ។​

​បព្វជិត ក៏ដោយ គ្រហស្ថ ក៏ដោយ អាចធ្វើ កឋិនទាន បាន ដូចគ្នា ។ ព្រះពុទ្ធ ជា ម្ចាស់ ទ្រង់ អនុញ្ញាត ឲ្យ ភិក្ខុ ស ង្ឈ ទទួល កឋិន ហើយ ភិក្ខុ ធ្វើ កឋិន ត្ថា រ កិច្ច គឺ ក្រាល គ្រង …. អនុមោទនា កឋិន នោះ ដើម្បី សម្រាល នូវ ទុក្ខលំបាក ក្នុងការ ប្រើប្រាស់ បច្ច័យ មួយចំនួន ដូចជា ត្រៃចីវរ អាហារ ភោជន និង លាភសក្ការៈ ផ្សេងៗ ដែល កើតមាន ដល់ សង្ឃ ហើយ ការ សម្រាល ទុក្ខ នេះ ទៀតសោត ក៏បាន តែត្រឹម រយៈកាល ៥ ខែ និង បាន ចំពោះតែ ភិក្ខុ ដែល ចូល បុ រិ មិ កាវ ស្សា អស់ ត្រីមាស បាន ត្រឹមត្រូវ មិន ដាច់ វស្សា នោះឯង ។

ម្យ៉ាងទៀត ការធ្វើ កឋិន លោក សំដៅ យកតែ ចីវរ បច្ច័យ គឺ អ្នកធ្វើ កឋិន មាន សំពត់ ត្រឹមតែ អាចធ្វើ ស្បង់ មួយ ក៏ អាចធ្វើ កឋិន បានដែរ ព្រោះ លោក ទទួល ក្រាលកឋិន ក្នុងចំណោម ត្រៃចីវរ ( ស្បង់ ១ ចីវរ ១ សង្ឃាដី ១) គឺ ក្រាល បានតែ ១ មុខ ប៉ុណ្ណោះ បើ ក្រាល ដល់ ទៅ ពីរ មុខ មិន ឡើងជា កឋិន ឡើយ លោក ហៅថា ខូច កឋិន ឬ កឋិន ត្ថា រ វិបត្តិ ។

​ប៉ុន្តែ ការដែល អ្នកមាន សទ្ធា ជា អ្នកមាន ធូរធារ ស្តុកស្តម្ភ អាច នាំ សម្ភារៈ ច្រើនៗ ដូចជា ចីវរ ១ ត្រៃ ២ ឬ ៣ ត្រៃ ឬក៏ លើស ទៅទៀត ក៏ អាច ទាំង សេនាសនបច្ច័យ គិលានបច្ច័យ បិណ្ឌបាតបច្ច័យ ឲ្យ កាន់តែ សម្បូរបែប ច្រើនៗ ទៅទៀត ក៏ រឹតតែ ប្រសើរ វិសេស គឺ បាន ផល្លានិសង្ស ដល់ អ្នកធ្វើ កឋិន កាន់តែច្រើន លើសលប់ តាម សម្ភារៈ បរិក្ខារ គឺ អានិសង្ស លាភ ឬ បរិវារ កឋិន នោះឯង ។​

ឯ ផ្នែក បដិគ្គាហក គឺ ភិក្ខុសង្ឃ ទទួល បើ ក្រាល បាន ត្រឹមត្រូវ ក៏ ទទួលបាន អានិសង្ស ដែរ គឺ បាន អានិសង្ស ៥ យ៉ាង ប៉ុណ្ណោះ ទោះបី កឋិន នោះ តូចតាច តិចតួចស្តួចស្ដើង ឬ ធំដុំ សម្បូរបែប យ៉ាងណាក៏ដោយ បដិគ្គាហក នៅតែ ទទួល អានិសង្ស បានត្រឹមតែ ៥ យ៉ាង អស់ រយៈ ៥ ខែ មាន ” អនាម ន្ត ចា រោ ធ្វើ ឲ្យ ភិក្ខុ រួច ពី អាបត្តិ ក្នុង ចា រិ ត្ត សិក្ខាបទ ទី ៦ ក្នុង អចេលក វគ្គ ជាដើម តែ ប៉ុណ្ណោះឯង ។

ចំណែក ទាយក-ទាយិកាអ្នកធ្វើកឋិន ទើបអានិសង្សត្រូវបានតិច ឬ ច្រើន និង ច្រើន លើសលប់ប្រែប្រួល ទៅតាមកុសលចេតនាបសាទសទ្ធា ទៅតាមបរិក្ខារតិចច្រើនល្អ ប្រណីតថ្លៃថ្លា ព្រោះហេតុនោះទើបលោក ពោលថា ទានមានតែមួយគត់ ដែលអាចផ្ដល់ អានិសង្សឲ្យបានទាំងពីរប៉ែក គឺបានផលដល់អ្នកទទួល(បដិគ្គាហក) និកដល់ អ្នក ឲ្យ ( ទាយក ទាយិកា ) គឺ កឋិនទាន៕​B/