ពុទ្ធោ​! កំពុង​ដើរ​សុខៗ​ស្រាប់តែ​ត្រូវ​ព្រះធរណី​ស្រូប​

698
ចែករម្លែក

​ស្ត្រី​ម្នាក់​ដែល​កំពុង​ដើរ​សុខៗ ស្រាប់តែ​ត្រូវ​ព្រះធរណី​ស្រូប​គួរឱ្យ​តក់ស្លុត​បង្ក​ការភ្ញាក់ផ្អើល បន្ទាប់ពី​ចិញ្ចើមផ្លូវ​មួយ​នៅ​ក្រុង​ឡាន​ចូ​វ (Lanzhou) ប្រទេស​
​ចិន ស្រុត​ភ្លាមៗ​បញ្ចេញ​រណ្ដៅ​យ៉ាង​ធំ​។​

​យោងតាម​គេហទំព័រ​ព័ត៌មាន​ចិន Xin Jing Bao Wang បានឱ្យដឹងថា រណ្ដៅ​ស្រុត​នេះ​មាន ទំហំ​ប្រហែល ៣ ម៉ែត្រ និង​ជម្រៅ​ជាង ៣ ម៉ែត្រ ហើយ​ស្ត្រី​រូបនោះ​បាន​ជាប់​នៅក្នុង​នោះ ដោយ​ពាក់កណ្តាល​ខ្លួន​កប់​ក្នុង​ភក់​។

​វីដេអូ​ឃ្លី​ប​នៃ​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅវេលា​ម៉ោង ៥ និង ៤៧ ល្ងាច​ថ្ងៃអាទិត្យ ទី​១១ ខែវិច្ឆិកា​នេះ​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព​។ ហ្វេ​ស​ប៊ុ​ក​ផូស (Facebook post) ដែល​បង្ហោះ​ដោយ​ទូរទស្សន៍​រដ្ឋ​របស់​ចិន CGTN ជាមួយនឹង​វីដេអូ​ខ្លី​ប​នេះ​មាន​អ្នក​ចូល មើល​យ៉ាងច្រើន​រហូតដល់​ទៅ ១,២ លាន​ដង​គិត​មក​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ ទី​១៤ ខែវិច្ឆិកា​។

​នៅក្នុង​វីដេអូ​ឃ្លី​ប​នេះ គេ​ឃើញ​មនុស្ស​ម្នាក់​ស្ទុះ​ទៅ​ជួយ​ស្ត្រី​នោះ ប៉ុន្តែ​មិន​ហ៊ាន​ចូល​កៀក​ខ្លាំង ដោយ​ភ័យខ្លាច​ដី​ជុំវិញ​រណ្តៅ​បាក់ស្រុត​បន្ថែមទៀត​។ តែ​ទីបំផុត​ស្ត្រី​នោះ​ត្រូវបាន​អ្នកដំណើរ ឆ្លងកាត់​បោះ​ខ្សែ​ឱ្យ​តោង​ឡើងលើ​ដោយ​ជោគជ័យ​។ គាត់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ គាត់​បាន​ប្រេះ​ឆ្អឹងជំនីរ ២ ប៉ុន្តែ​ស្ថានភាព​របស់គាត់​គឺ​នឹងន​៕ ប្រែ​សម្រួល​: ខុម