ពុទ្ធោ​! ធ្លាក់ចូល​រណ្ដៅ​កៅស៊ូ​ចាក់​ថ្នល់​ស្អិត​ជាប់​តាំងពី​ក្បាល​ដល់​ចុងជើង​គួរឱ្យ​ស្លុត

581
ចែករម្លែក

​បុរស​ម្នាក់​នៅ​ប្រទេស​រុស្ស៊ី ភាគ​ខាងលិច​ដែល​បាន​ធ្លាក់ចូល​ក្នុង​រណ្ដៅ​កៅស៊ូ​ចាក់​ថ្នល់ (TAR) យ៉ាង​ធំ ហើយ​ជ័រ​រុំ​រឹត​ពេញ​ខ្លួន​គួរឱ្យ​តក់ស្លុត ត្រូវបាន​អ្នកដើរ​ឆ្លងកាត់​ឃើញ ជួយសង្គ្រោះ​ទាន់ពេលវេលា​។​
​ ​
បុរស​វ័យ ៣៣ ឆ្នាំ​ដែល​មិន​ត្រូវបាន​បញ្ចេញ​ឈ្មោះ​រូបនេះ បាន​ដើរកាត់​រោងចក្រ​ស្ល កៅស៊ូ​ចាក់​ថ្នល់​ដែល​គេ​បោះបង់ចោល​មួយកន្លែង ហើយ​មិន​ប្រយ័ត្ន​ក៏​ជំពប់ជើង​ធ្លាក់ ចូល​រណ្ដៅ​កៅស៊ូ​ចាក់​ថ្នល់​តែម្តង​។​
​ ​
បន្ទាប់ពី​ធ្លាក់ចូល​រណ្ដៅ​រើខ្លួន​មិន​រួច​ពី​កៅស៊ូ​ចាក់​ថ្នល់​ដែល​ស្អិត​ខ្លាំង គាត់​ក៏​ស្រែក​ឱ្យ គេ​ជួយ​។ ជា​សំណាងល្អ អ្នកដើរ​កាត់​ទីនោះ​ឮ ហើយក៏​ជួយ​ទាញ​គាត់​ឡើងមក លើគោក រួច​ប្រញាប់​បញ្ជូនទៅ​មន្ទីរពេទ្យ​។
​ ​
ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​ក្រុង​ប៉ាវ​ឡូ​វ​ស៍ (Pavlovsk) ក្រុមគ្រូពេទ្យ​ភ្ញាក់ផ្អើល យ៉ាងខ្លាំង​។ ក្រុមគ្រូពេទ្យ​បាន​ប្រើ​ផ្លែ​ឡា​ម​ដើម្បី​ចៀរ​កៅស៊ូ​ចាក់​ថ្នល់​ពី​ស្បែក​បុរស​នោះ គួរឱ្យ​ព្រឺ​សម្បុរ ហើយ​បាន​ចំណាយពេល​ច្រើន​ម៉ោង​ទម្រាំ​ចៀរ​យកចេញ​អស់​។
​ ​
ក្រុមគ្រូពេទ្យ​និយាយថា ពេលនេះ​ជីវិត​របស់​បុរស​នេះ​បាន​ផុតពី​គ្រោះថ្នាក់​ហើយ ហើយក៏​អាច​ដើរ​រួច​ដែរ​។
​ ​
ក្រោយ​មាន​ករណី​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ អាជ្ញាធរ​មូលដ្ឋាន​បាន​សន្យាថា​ន​នឹង​សម្អាត ជ័រកៅស៊ូ​ទាំងនោះ​ឱ្យអស់ ដើម្បី​ចៀសវាង​មាន​អ្នក​គ្រោះថ្នាក់​បែបនេះ​ទៀត​៕ ប្រែ​សម្រួលៈ ខុម​