ពុទ្ធោ​! បើ​ធ្លុះ​មើលឃើញ​ធ្លាយ​ដល់​មេឃ​បែបនេះ តើ​សង្ឃឹម​រស់​ទេ​?

276

បុរស​ជនជាតិ​រុស្ស៊ី ម្នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ញាក់សាច់ ដោយ​បំពង់​ទីប​ដែក​ដ៏​ធំ បាន​បុក​ទម្លុះ​ទ្រូង​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង ហើយ​មើលឃើញ​ធ្លាយ​ដល់​មេឃ​។

​បុរស​វ័យ ៣១​ឆ្នាំ​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​ខាងលើ​ត្រូវ​បំពង់​ទីប​ដែក​បុក​ទម្លុះ​ធ្លាយ​ដើមទ្រូង គួរឱ្យ​ព្រឺព្រួច បន្ទាប់ពី​បើករថយន្ត Audi A3 របស់ខ្លួន​ជ្រុល​ចង្កូត​បុក​ចូល​កា​រ៉ា​ស​មួយកន្លែង នៅ​ទីក្រុង​ណូរី​លស៍ (Norilsk) ប្រទេស​រុស្ស៊ី​។

​យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា បុរស​រូបនេះ​បាន​បាត់បង់​សួត​ទាំងមូល​ដោយសារ​គ្រោះ ថ្នាក់​ចរ​រាច​រណ៍​នេះ ប៉ុន្តែ​រំពឹងថា​នឹង​អាច​រក្សា​ជីវិត​បាន បន្ទាប់ពី​ក្រុមគ្រូពេទ្យ​វះកាត់​ដកចេញ ដោយ​ជោគជ័យ នូវ​បំពង់​ទុយោ​ដែល​ស្ទើរតែ​បុក​ទម្លុះ​ចំ​បេះដូង​របស់គាត់​។​

​ប្រភព​ចេញពី​មន្ទីរពេទ្យ​និយាយថា បុរស​រូបនេះ​កំពុង​ស្ថិតក្នុង​បន្ទប់សង្គ្រោះបន្ទាន់ និង​មាន​ស្ថានភាព ធ្ងន់ធ្ងរ​។ ដំបូង​ឡើយ ប៉ូលិស​និយាយថា បុរស​រូបនេះ​ស្រវឹងស្រា​ទើបបានជា​ជួប​គ្រោះថ្នាក់​ចរាចរ បែបនេះ​៕ ប្រែ​សម្រួល​: ខុម​