ពុទ្ធោ​! មន្ត្រី​បោះឆ្នោត​ច្រើន​រយ​នាក់​ស្លាប់​ ដោយសារ​មមាញឹក​រាប់​ស​ន្លឹ​ក​ឆ្នោត​ដាច់ បាយ​ដាច់ទឹក​

370
ចែករម្លែក

មន្ត្រី​មួយរូប​បាន​ប្រាប់​ដំណឹង​គួរឱ្យ​តក់ស្លុត​ថា មន្ត្រី​បោះឆ្នោត​រហូតដល់​ទៅ​ជាង ២៧០ នាក់​នៅ​ប្រទេស​ឥណ្ឌូណេស៊ី បាន​បាត់​បង់ជីវិត​គួរឱ្យ​សោកស្ដាយ ដែល​ភាគច្រើន​ស្លាប់​ដោយសារ​ជំងឺ​ពាក់ព័ន្ធ​ហេវ​ហត់​ខ្លាំង ដោយសារតែ​ពួកគេ​មមាញឹក​រាប់សន្លឹកឆ្នោត​ច្រើន​លាន​សន្លឹក​ដោយ​ដៃ​ជាច្រើន​ម៉ោង ដាច់បាយ​ដាច់ទឹក​ នេះ​បើ​យោងតាម BBC News ចុះផ្សាយ​កាលពី​ថ្ងៃទី​២៨ ខែមេសា​។
​ ​
​លោក អា​រី​ហ្វ ព្រី​យ៉ូ ស៊ូ​សាន​តូ (Arief Priyo Susanto) អ្នកនាំពាក្យ​គណៈក​ម្មា​ធិ​ការជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា មន្ត្រី​បោះឆ្នោត​រហូតដល់​ទៅ ១.៨៧៨ នាក់​បាន​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ហត់នឿយ​ពេក​។​
​ ​
​មនុស្ស​រហូតដល់​ទៅ​ប្រមាណ ៧ លាន​នាក់​បាន​ចូលរួម​ជួយ​រាប់​សន្លឹកឆ្នោត និង​ឃ្លាំមើល​ការបោះឆ្នោត​កាលពី​ថ្ងៃទី​១៧ ខែមេសា កន្លងទៅនេះ​។ ពួកគេ​ត្រូវធ្វើ​ការតាំងពី​ព្រឹក​រហូតដល់​យប់ ​ក្រោម​អាកាសធាតុ​ក្ដៅហែង​។
​ ​
​ជាការ​ឆ្លើយតប​ទៅនឹង​គ្រោះ​អកុសល​នេះ គ​.​ជ​.​ប នៃ​ប្រទេស​ឥណ្ឌូណេស៊ី មាន​គម្រោងផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​ក្រុមគ្រួសារ​អ្នកស្លាប់ ដោយ​ម្នាក់ៗ​នឹង​ទទួលបាន ៣៦ លាន​រូពី (​ប្រមាណ ២.៥០០ ដុល្លារ​) ដែល​ស្មើនឹង​ប្រាក់ខែ​អ​ប្បរមា​មួយឆ្នាំ​៕ ប្រែ​សម្រួល​: ខុម/Ha