ពុទ្ធោ​! លោក​ព្រះ អត់​រំខាន​ជំនាញ​ទេ​,​តើ​ស្របច្បាប់​ឬ​មិន​ស្របច្បាប់​?

1294
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ព្រែ​វែងៈ​ជួប​ដោយ​ចៃដន្យ​កាលពីព្រឹក​ថ្ងៃទី​៨​ខែម​សា​ឆ្នាំ​នៅ​ផ្លូវជាតិ​លេខ​១១​ក្នុង​ទឹកដី​ខេត្តព្រៃវែង​​។យើង​បាន​ជួប​ជាមួយ​រថយន្ត​កែច្នៃ​មួយ​(​ដូច​ក្នុង​រូប​)​ពាក់​​ស្លាក​​លេខ​សៀម​រាប​2A-4001 បើកបរ​យ៉ាង​រំភើយ​នៅលើ​ផ្លូវជាតិ​មួយ​នេះ​ក្រោម​ក្រសែភ្នែក​គយគន់​ពី​អ្នកដំណើរ​ផងទាំងពួង​។​ម្នាក់ៗ​សម្លឹងមើល​រថយន្ត​មួយ​នេះ​ក្នុង​ការគិត​ផ្សេងៗ​គ្នា​។​

​រថយន្ត​នេះ​ទោះជា​មិនមាន​ការបញ្ជាក់​បែបណា​មួយ​ក៏​គេ​អាច​ដឹងបាន​ដែរ​ថា​ជា​រថយន្ត​ដែល​ត្រូវបាន​គេ​យកមក​កែច្នៃ​ពី​ប្រភេទ​រថយន្ត​គ្រួសារ​ដែលមាន​កង់​បួន​ទៅជា​រថយន្ត​ដឹកទំនិញ​ដែលមាន​កង់​ប្រាំមួយ​វិញ​។​ការច្នៃប្រឌិត​គឺជា​រឿង​ប្រសើរ​តែ​ការកែច្នៃ​បែបណា​មួយ​ដែល​ប៉ះ​ទៅដល់​ទ្រង់ទ្រាយដើម​និង​សុវត្ថិភាព​នោះ​អ្នកជំនាញ ពាក់ព័ន្ធ​ទាំងឡាយ​ក៏​គួរ​ពិចារណា​និង​ទប់ស្កាត់​ផងដែរ​ប្រសិនជា​ការច្នៃប្រឌិត​ដែល​បង្ក​ហានិភ័យ​ដល់​ជីវិត​មនុស្ស​ឬ​អ្នក​កែច្នៃ​ខ្លួនឯង​ផ្ទាល់​។​

​អ្នកជំនាញ​ឬ​សមត្ថកិច្ច មាន​តួនាទី ភារកិច្ច រួមចំណែក​ពិនិត្យមើលជា​មុននូវ​អ្វីដែល​មិនគួរ​កើតឡើងជាជាង​កើត​ឡើង​ទើប​ទប់ស្កាត់។ ដូច​ករណី​ឡាន​ត​ទ្រង់ ឡាន​ដឹក​ធ្ងន់​លើស​ទម្ងន់​បំផ្លាញ​ជាតិ​ខ្លួនឯង ទាល់តែ​នាយករដ្ឋ​មន្ត្រី​​ស្រែក​ព្រមាន​ដក​ស័ក្តិ​ទើប​ស្ទះ​ស្ទារ​ទៅធ្វើ​ទាំងយប់​ទាំងថ្ងៃថត​ដាក់​ទូរទស្សន៍​ផង ឡាយ​(Live)​ខ្លួនឯង​ផង​ឲ្យ​នាយករដ្ឋមន្ត្រី​មើល​។​មហាជន​មានតែ​ចំហ​មាត់​សើច និង​ចំអក​ឲ្យ​តែប៉ុណ្ណោះ​បើធ្វើសកម្មភាពបែបនេះ៕​មន​