ពុទ្ធោ! យុវជនយុវនារី​ដែល​ឃាត់ខ្លួន​នៅ​រ៉ុ​ក​កាលពី​យប់មិញ ស្នងការរាជធានីភ្នំពេញថា ភាគច្រើន​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​”

444
ចែករម្លែក
  • 230
    Shares

ដោយ​: ឆាយា​នាថ / ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា “​ការធ្វើ​តេស្ត​ទឹកនោម​រកសារ​ធាតុ​ញៀន និង​ធ្វើ​កំណត់ហេតុ​ទៅលើ​យុវជន​យុវនារី​ជាង​៣០០​នាក់ កំពុងតែ​ដំណើរការ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​ភាគច្រើន​សុទ្ធតែ​រកឃើញ​មាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​”​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផេ​កលោក​ស ថេត ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​។

​ស្នងការ​រាជធានី​ភ្នំពេញ បន្តថា សមត្ថកិច្ច​ជំនាញ កំពុង​មមាញឹក​បំពេញការងារ​នេះ ហើយ​សន្និសីទកាសែត នឹងធ្វើ​នៅពេល​ការងារ​បញ្ចប់​។ ចំពោះ​គ្រឿងញៀន​គ្រប់​ប្រភេទ ដែល​ដកហូត​បាន​សរុប​ទៅ​មិនតិចជាង​៥០​គីឡូក្រាម​ឡើយ​៕ ល​