ពុទ្ធ ឆាយ​រិទ្ធី អាច​លេង​ជាមួយ​ក្វាន់ ឯក​បាន​ឬទេ​?

1143
ចែករម្លែក

អ្នក​ប្រដាល់ ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ក្វាន់ ឯក លើស​ង្វៀន​អា​ឡិច​ហ្ស​ង់ របស់​អាស៊ីអាគ្នេយ៍ នៅ​ព្រឹក​ថ្ងៃទី​៩​កក្កដា​នេះ​។​

​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៧​គីឡូក្រាម​។ រិទ្ធី មួយរយៈ​នេះ គេ​មានការ​ស្រុតចុះ​ច្រើន​នេះ ទំនងជា​គេ​ហ្វឹកហាត់​មិនបាន​ដិតដល់​ហើយ​មើលទៅ​។ គេ​ជា​អ្នក​ប្រដាល់​មួយរូប ដែល​ចូលចិត្ត​វាយ​បន្ថែម​លើ​គូប្រកួត​ណាស់ ទោះបី​អាជ្ញាកណ្ដាល​ព្រមាន ក៏​គេ​នៅតែ​មិន​បោះបង់​ចោលការ​វាយ​បន្ថែម​នេះដែរ​។​

​រិទ្ធី មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩២​ដង ឈ្នះ​៧២​ដង ចាញ់​១៨​ដង និង​ស្មើ​ពិន្ទុ ២​ដង​។ គេ​ជា​អ្នក​ប្រដាល់​មួយរូប ដែល​និយម​ប្រើ​កែង និង​ជង្គង់​ជា​អាវុធ ដើម្បី​ផ្ដួល​គូប្រកួត​តែ​អាវុធ​របស់គេ​វ៉ៃ​ចេញ​មិនសូវ​ជាមាន​ប្រសិទ្ធិភាព​ឡើយ​។ រិទ្ធី ប្រើ​កម្លាំង​ខ្ជះខ្ជាយ​ណាស់ ហើយ​បន្ទាប់​ឆ្លង​ផុត​ទឹក​ទី​៣ ទៅ​កម្លាំង​របស់គេ​ស្រុតចុះ​ខ្លាំង​តែម្ដង​។​

​ក្វាន់ ឯក វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩២​ដង​ដូចគ្នា តែ​គេ​ប្រកួត​ឈ្នះ​បាន​៦៧​ដង ចាញ់​២២​ដង ស្មើ​ពិន្ទុ ៣​ដង គេ​ជា​អ្នក​ប្រដាល់​ឆ្លងដែន​ជើង​ខ្លាំង​មួយរូប ដែល​ធ្លាប់​យកឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​បាន​មិនតិច​នាក់​នោះទេ​។ ការប្រកួត​នេះ នរណា​ជា​អ្នកឈ្នះ​?

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ផាន រះ ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ថន ភឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា​។​

​អ្នក​ប្រដាល់​ទាំង ២​រូបនេះ សុទ្ធ​តែមាន​ចិត្តធំ​ដូចគ្នា​តែមួយ​រយៈ​នេះ ថន ភឿ​ត បានធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំងណាស់ ដោយសារតែ​ការប្រកួត​របស់គេ​ជួប​ជ័យជំនះ ស្ទើរ​គ្រប់​ការប្រកួត​មិនតែប៉ុណ្ណោះ ការប្រកួត​ខ្លះ​គេ​ផ្ដួល​គូប្រកួត​បាន​មុន​ទឹក​ទី​៥ ទៅទៀត​។ ចាំមើល​នរណា​ឈ្នះ​?

​សំ​ងាង ឌុន ក្លិប​អេ​ភូ​ថង​កីឡា ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ទេស ជីវ៉ា ក្លិប​កងពលតូច​លេខ​៧០​។ អ្នក​ប្រដាល់​ទាំង ២​រូបនេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៥​គីឡូក្រាម​។​

​វុត្ថា លាន់​លី​ញ ក្លិប​អង្គរ​ធំគុន​ខ្មែរ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ វ៉ិ​ន ចំអឹង ក្លិប​សុភា​នូ​មានជ័យ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម​។ ស៊ុំ សុខ​ឡេង ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ ធន អៀង​ឡៃ ក្លិប​កងយោធពល​ខេមរភូមិន្ទ ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៤៥​គី​ឡុ​ក្រាម​៕ ​ដោយ ៖​រ៉ូ​ហ្សា

ពុទ្ធ ឆាយ​រិទ្ធី និង ក្វាន់ ឯក (​រូប​៖ រ៉ូ​ហ្សា​)​