ពុល​ដំឡូង​មី ស្លាប់​ម្នាក់ និង​កំពុង​សង្គ្រោះ​៤​នាក់ នៅ​ស្រុក​អន្លង់វែង​

864
ចែករម្លែក

ឧ​ត្ត​រ​មានជ័យ​៖ ​កើតមាន​ករណី​ពុល​ដំឡូង​មី បណ្ដាល​ឲ្យ​មនុស្សម្នា​ក់បាន​ស្លាប់ និង​៤​នាក់​ទៀត​ពុល​ធ្ងន់ធ្ងរ បន្ទាប់ពី​ជនរងគ្រោះ​ទាំង​៥​នាក់ បាន​យក​ដំឡូង​មី​ស្ងោរ​ហូប​។ ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាល​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ អូរ​តា​មែ​ង ស្រុក​អន្លុងវែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​សមត្ថកិច្ច​ខេត្ត ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា​នេះ​ថា ករណី​ពុល​ដំឡូង​មីនេះ បណ្តាល​ឲ្យ​ពុល​ចំនួន ៥​នាក់​ស្រី ក្នុងនោះ​ស្លាប់​កុមារី​ម្នាក់ មានឈ្មោះ លី លាង ភេទ​ស្រី អាយុ​១​ឆ្នាំ​។ ជនរងគ្រោះ​ផ្សេងទៀត ត្រូវបាន​បញ្ជូនមក​ស​ង្គ្រោះ​បន្ទាន់ នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង​៖ ១៖ ឈ្មោះ នាង លី​ហ៊ាន ភេទ​ប្រុស អាយុ​១១​ឆ្នាំ​, ២៖ ឈ្មោះ នាង សុខ​ហ័​រ ភេទ​ស្រី អាយុ​៩​ឆ្នាំ​, ៣៖ ឈ្មោះ តាន់ ស៊ា​វ​ម៉ី ភេទ​ស្រី អាយុ​១៦​ឆ្នាំ និង​៤៖ ឈ្មោះ ជិន ដា​វុ​ធ ភេទ ប្រុស​អាយុ​១០​ខែ​៕​ ​ដោយ ៖លីនណា

ពុល​ដំឡូង​មី ស្លាប់​ម្នាក់ និង​កំពុង​សង្គ្រោះ​៤​នាក់ នៅ​ស្រុក​អន្លង់វែង​ (រូប៖ វេបសាយ)