ពូកែ​ចត​មិនចេះ​មើល បុគ្គលិក​ផ្សារ​ទំនើប​ផ្តល់​មេរៀន​យ៉ាង​ចាស់ដៃ

329
ចែករម្លែក

​អ្នកបើកបរ​ម្នាក់​ទទួលបាន​មេរៀន​យ៉ាង​អាម៉ាស់ ពី​សំណាក់​បុគ្គលិក​ផ្សារ​ទំនើប​ដោយសារតែ​ចត​រថយន្ត​ចំ​កន្លែង​ដាក់រទេះ​។
ពេល​ប្រទះឃើញ​រថយន្ត Peugeot 308 នេះ​ចត​ចំ​កន្លែង​ដាក់រទេះ បុគ្គលិក​ផ្សារ​ទំនើប​ដែល​ស្ថិតនៅក្នុង​រដ្ឋធានី​ប៊ុ​យ​ណូ​ស៊ែ ប្រទេស​អា​ហ្ស​ង់​ទីន ខាងលើ​នឹក​ហួសចិត្ត​យ៉ាងខ្លាំង ហើយ​ពួកគេ​ក៏​យក​រទេះ​រាប់សិប​គ្រឿង​ទៅ​ដាក់​ហ៊ុមព័ទ្ធ​ជុំជិត​កុំឱ្យ​ចេញរួច​។

​រូបភាព​គួរឱ្យ​អស់សំណើច​ទាំងនេះ​ត្រូវបាន​បង្ហោះ​ចែករំលែក​ផ្អើល​ពេញ​បណ្តាញ​សង្គម ដើម្បី​ផ្តល់​មេរៀន កុំឱ្យ​អ្នក​ក្រោយ​យកតម្រាប់​តាម​។

​បុរស​ឈ្មោះ អាល​ណូ​ល អែន​ជេ​លី​នី (Arnold Angelini) ដែលជា​បុគ្គលិក​ផ្សារ​ទំនើប​បាន​បង្ហោះ​រូបថត​ទាំងនេះ​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​យប់​ថ្ងៃអាទិត្យ ចុង​សប្ដាហ៍​កន្លងទៅ ហើយ​ថែមទាំង​សរសេរ​ដៀល​ម្ចាស់​រថយន្ត​កប់ៗ​មាត់​ថា “​មានតែ​មនុស្ស​ល្ងីល្ងើ​ទេ​ដែល​ចត​ឡាន​នៅ​កន្លែង​ដាក់រទេះ​បែបនេះ​”៕ ​ប្រែ​សម្រួលៈ​ខុម​