ពូកែ​មែន​! ទាក់ទង​នារី​ម្តង​១៩​នាក់​ហើយ​បោក​យក​ទាំង​ខ្លួនប្រាណ​និង​ទាំង​លុយ​

400
ចែករម្លែក

​បុរស​សម្បូរ​ស្នេហ៍​ម្នាក់​នៅ​ប្រទេស​ចិន ភាគ​កណ្តាល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពីបទ​លួច​ទាក់ទង​ស្រី្ត​ម្ដង ១៩ នាក់​ក្នុងពេល​តែមួយ ហើយ​បាន​បោក​យក​ទាំង ខ្លួនប្រាណ និង​បោក​យក​ទាំង​លុយ​សន្សំ​របស់​ពួកនាង​គ្មាន​សល់​។
​ ​
ប៉ូលិស​ក្រុង​ចឹ​ង​ចូ​វ (Zhengzhou) ខេត្ត​ហឺ​ណាន បានចាប់ផ្តើម​បើក​ការស៊ើបអង្កេត បន្ទាប់​នារី​ជាច្រើន​នាក់​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា ពួកនាង​បាន​ចាញ់បោក បុរស​ម្នាក់​ដែល​បន្លំ​ខ្លួន​ធ្វើជា “​កូនអ្នកមាន​” តាម​អន​ឡាញ​។​
​ ​
ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន បាន​ចុះផ្សាយ​ថា ជនសង្ស័យ​បាន​ជ្រុលជ្រួស​មានកូន​ជាមួយ ជនរងគ្រោះ ៤ នាក់ ខណៈ ២ នាក់​ទៀត​ទើប​តែមាន​ផ្ទៃពោះ​ថ្មីៗ​។ ក្រោយ​ការ​ស៊ើប អង្កេត ប៉ូលិស​បាន​រកឃើញ​ជ​ន​សង្ស័យ​ដែលមាន​ត្រកូល ថា​ន (Tan) កាលពី​ថ្ងៃទី​២២ ខែមីនា ហើយក៏​ឃាត់ខ្លួន​តែម្តង​។
​ ​
ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា បន្ទាប់ពី​បាត់បង់​ការងារ​ជា​អ្នក​ផ្សព្វផ្សាយ​ស្រា នៅ​ឆ្នាំ​២០១៧ រូបគេ​ក៏​បែកគំនិត​តែងខ្លួន​ជា​កូនអ្នកមាន​តាម​អន​ឡាញ ដើម្បី​ទាក់ទង ស្រីៗ​។ ជននេះ​ស្លៀកពាក់ និង​ប្រើ​សុទ្ធតែ​របស់​ប្រ៊ែ​នៗ​ក្លែងក្លាយ​ហើយ​ជា​លទ្ធផល​លួច ទាក់ទង​បាន​នារី​ដល់​ទៅ ១៩ នាក់​ក្នុងពេល​ជាង ២ ឆ្នាំ​មកនេះ​។​

​ហើយ​ជនសង្ស័យ​ថែមទាំង​បាន​សន្យា​ជាមួយ​នារី​រងគ្រោះ​ម្នា​ក់ថា នឹង​ទិញ​ចិញ្ចៀនពេជ្រ ៥ កា​រ៉ាត់​ឱ្យ​នាង​ទៀតផង​។ ប៉ុន្តែ​អ្វីៗ​គ្រាន់តែ​ជាការ​សម្ដែង​ដើម្បី​បោក​ខ្លួនប្រាណ និង​បោក​លុយ​របស់​ពួកនាង​តែប៉ុណ្ណោះ​៕ ប្រែ​សម្រួលៈ​ខុម​