ពូ​ទីន​បង្ហាញ​ដ្រូ​ន​មុជទឹក​គួរឱ្យខ្លាច ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ២ មេ​ហ្គា​តោន អាច​កម្ទេច​កំពង់ផែ​អឺរ៉ុប​ខាងលិច​យ៉ាង​ងាយ​

702
ចែករម្លែក
  • 54
    Shares

​រុស្ស៊ី​កំពុង​អភិវឌ្ឍ​ដ្រូ​ន​មុជទឹក​មួយ ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ២ មេ​ហ្គា​តោន អាច​បំផ្លាញ​កំពង់ផែ​លោកខាងលិច​បាន​យ៉ាង​ងាយ​។​

​ដ្រូ​ន​មុជទឹក Poseidon របស់​វិមាន​ក្រឹម​ឡាំង​ត្រូវបាន​បង្កើតឡើង​ដើម្បី​កម្ទេច​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​របស់​សត្រូវ​និង​អាចធ្វើ​ដំណើរ​បាន​រហូត​ដល់​ទៅ ១៣០ គីឡូម៉ែត្រ​។​

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​បានប្រកាស​ពី​ផែនការ​សម្រាប់​ដ្រូ​ន​មុជទឹក​នេះ​នៅក្នុង​សុន្ទរកថា​ថ្នាក់​រដ្ឋ​របស់លោក​កាលពី​ខែមីនា ដែល​ពេលនោះ​លោក​បាន​អួត​អំពី​អាវុធ​នុយក្លេអ៊ែរ​ថ្មីៗ​ជាច្រើន ដែល​អាច​ប្រឆាំងនឹង​សត្រូវ​យ៉ាង​ងាយ​។​

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​របស់​រុស្ស៊ី TASS និយាយថា ខ្លួន​មិនអាច​បញ្ជាក់​លម្អិត​ពី​អាវុធ​ថ្មី​នេះ​បានទេ​។​

​ប៉ុន្តែ TASS បាន​ដកស្រង់​ប្រភព​មួយ​ដែល​និយាយថា គេ​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ផ្សេងៗ​ជាច្រើន​ទៅលើ​គ្រាប់​តូ​ផេ​ដូ​នៃ​ប្រព័ន្ធ​ដ្រូ​ន​មុជទឹក Poseidon ជាមួយ​សមត្ថភាព​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ស្មើនឹង TNT ២ មេ​ហ្គា​តោន​។​

​របាយការណ៍​នេះ​បាន​បន្ថែមថា ជាមួយ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ដ្រូ​ន​នេះ​ត្រូវបាន​បង្កើត​ឡើងជា​ចម្បង​ដើម្បី​កម្ទេច​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​របស់​សត្រូវ​តែម្តង​៕ ដោយ៖ កញ្ញាដាលីស

ដ្រូ​ន​មុជទឹក Poseidon អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ២ មេ​ហ្គា​តោន