ពូ​ទីន​បង្ហាញ​ដ្រូ​ន​មុជទឹក​គួរឱ្យខ្លាច អាច​ដឹក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ២ មេ​ហ្គា​តោន ឆ្មក់​ចូល​ដែនទឹក​លោកខាងលិច​ដើម្បី​បំផ្លាញ​កំពង់ផែ​

377

​រុស្ស៊ី​កំពុង​អភិវឌ្ឍ​ដ្រូ​ន​មុជទឹក ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ២ មេ​ហ្គា​តោន អាច​បំផ្លាញ​កំពង់ផែ​លោកខាងលិច​។​

​ដ្រូ​ន​មុជទឹក​ឈ្មោះ Poseidon របស់​វិមាន​ក្រឹម​ឡាំង ត្រូវបាន​បង្កើតឡើង​ដើម្បី​កម្ទេច “​មូលដ្ឋាន​កងទ័ពជើងទឹក​របស់​សត្រូវ​” និង អាចធ្វើ​ដំណើរ​បាន​រហូត​ដល់​ទៅ​ចម្ងាយ ១៣០ គីឡូម៉ែត្រ​។​

​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន បានប្រកាស​ពី​ផែនការ​សម្រាប់​ដ្រូ​ន​មុជទឹក ក្នុង​សុន្ទរកថា​ថ្នាក់​រដ្ឋ​របស់គាត់ កាលពី​ខែមីនា ដែល​ក្នុងនោះ គាត់​បាន​អួត​អំពី​អាវុធ​នុយក្លេអ៊ែរ​ថ្មីៗ​ជាច្រើន​ប្រភេទ ដែល​អាច​ឆ្មក់​វាយ​សត្រូវ​ដោយ​មិនអាច​ទប់ស្កាត់បាន​។​

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុស្ស៊ី TASS និយាយថា ខ្លួន​មិនអាច​បញ្ជាក់​លម្អិត​ពី​អាវុធ​នេះ​បានទេ​។​

​ប៉ុន្តែ TASS បាន​ដកស្រង់​ប្រភព​មួយ​ដោយ​និយាយថា “​គេ​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ច្រើន​ទៅលើ “​គ្រាប់​ថូ​ផេ​ដូ​” នៃ​ប្រព័ន្ធ​ដ្រូ​ន​មុជទឹក Poseidon ជាមួយ​ក្បាល​នុយក្លេអ៊ែរ​តែមួយ​គ្រាប់​គឺ​ស្រដៀង​នឹង​គ្រាប់ Avangard ដែលមាន​សមត្ថភាព​អតិបរិមា​រហូតដល់ ២ មេ​ហ្គា​តោន ស្មើនឹង​កម្រិត TNT”៕ ដោយ៖ កញ្ញាដាលីស

ដ្រូ​ន​មុជទឹក Poseidon អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ២ មេ​ហ្គា​តោន ដើម្បី​ឆ្មក់​វាយ​កំពង់ផែ​និង​មូលដ្ឋានទ័ព​របស់​សត្រូវ