ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បានចូលរួមក្នុងការធ្វើម្ហូបចិនអំឡុងដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសអាស៊ីមួយនេះ។
ក្នុងអំឡុងកិច្ចប្រជុំរបស់ពួកគេនៅក្នុងទីក្រុងធានជីន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និង សមភាគីចិន លោកស៊ី ជីនពីង បានផ្តល់ឱ្យទស្សនិកជននូវអ្វីមួយដើម្បីទទួលទាន។
នៅពេលមេដឹកនាំទាំង២បានភ្លក្សរសជាតិអាហារប្រពៃណីបុរាណចិន លោកប្រធានាធិបតីរុស្ស៊ីបានចូលរួមក្នុងការធ្វើនំគៀវញាត់ស្នូលសាច់និងបន្លែ។ សមាជិកម្នាក់នៃគណៈប្រតិភូចិនបានសរសើរយ៉ាងខ្លាំងនូវជំនាញធ្វើម្ហូបរបស់ពូទីន។
លោកពូទីនកំពុងចូលរួមក្នុងកិច្ចប្រជុំកំពូលនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ដែលបានចាប់ផ្តើមនៅក្នុងទីក្រុង ឈីងតាវ កាលពីថ្ងៃទី ៩ មិថុនា។
អំឡុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំនៃបណ្តាប្រទេស SCO នឹងពិភាក្សាលើបញ្ហានានាដូចជា ពាណិជ្ជកម្មសកល និងការប្រឆាំងភេរវកម្ម រួចហើយនឹងចុះហត្ថលេខាលើឯកសារសំខាន់មួយចំនួនស្តីពីកិច្ចសហប្រតិបត្តិការពន្ធគយ ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និងគោលនយោបាយបរិស្ថាន៕ ដោយ៖ កញ្ញាដាលីស