ពូ​ល “A” ខេត្តកំពង់ស្ពឺ​ដឹក​ដៃ​ចោមចៅ​ទៅ​វគ្គ​បន្ត​

860
ចែករម្លែក
​ទិដ្ឋភាព​ប្រកួត (​រូប​៖ រ៉ូ​ហ្សា​)

ភ្នំពេញ​៖ ក្រុមបាល់ទាត់​សាខា​ចោមចៅ និង​ក្រុមបាល់ទាត់​សាខា​ខេត្តកំពង់ស្ពឺ ក៏មាន​ឱកាស​យ៉ាងច្រើន​ឡើងទៅ​វគ្គ​បន្ត​ក្នុង​ពូ​ល “A” បន្ទាប់​ក្រុម​នេះ នៅតែ​ឈ្នះ​លើ​គូប្រកួត​របស់ខ្លួន នៃ​ព្រឹត្តិការណ៍​ការប្រកួត​បាល់​ទាត់​មិនមែន​អាជីព ដណ្តើមពាន​រង្វាន់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ទូទាំង ប្រទេស​របស់ខ្លួន ដែល​គេ​ប្រសិទ្ធិ​នាម​ថា “​អេស៊ីលីដា​-​ច​ន​ព្រី​នស​ឌី​ន ឆ្នាំ​២០១៧” (ACLE DA -John Brinsdan 2017) លើក​ទី​១០ ក្នុង​សប្តាហ៍​ទី​១២ ដែល​រៀបចំឡើង​ដោយ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។​

​ពូ​ល​“A”​ក្រុមបាល់ទាត់​សាខា​ចោមចៅ ឈ្នះ​លើ​ក្រុមបាល់ទាត់​ការិយាល័យ​កណ្តាល​(​ខ​) ដោយ​លទ្ធផល​៣​ទល់​០ ដែល​ធ្វើ​ឲ្យ​ក្រុម​នេះ មានឱកាស​៩០​ភាគរយ​ឡើង វគ្គ​បន្ត​ជាមួយ​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ សាខា​ខេត្តកំពង់ស្ពឺ ខណៈ​ក្រុមបាល់ទាត់​សាខា​ពោធិ៍​សែន​ជ័យ បាន​ស្មើ​ក្រុមបាល់ទាត់​សាខា​ស្រុក​ពារាំង លទ្ធផល​១​ទល់​១ នៅ​ទីលាន​បាល់ទាត់​ដុន​បុ​ស្កូ រីឯ​ក្រុមបាល់ទាត់​សាខា​ខេត្តកំពង់ស្ពឺ បានឈ្នះ​ក្រុមបាល់ទាត់​សាខា​ស្រុក​ស្អាង លទ្ធផល​បច្ចេកទេស​៥​ទល់​០ នៅ​ទីលាន​បាល់ទាត់​បឹង​កេងកង ហើយ​ក្រុមបាល់ទាត់​សាខា​បឹងត្របែក បានឈ្នះ​ក្រុមបាល់ទាត់​សាខា​ខេត្តកណ្តាល លទ្ធផល​៦​ទល់​១ នៅ​ទីលាន​បាល់ទាត់​បឹង​កេងកង​។​

​ចំណែក​ពូ​ល “B” ក្រុមបាល់ទាត់​ការិយាល័យ​កណ្តាល (​ឃ​) ឈ្នះ​ក្រុមបាល់ទាត់​សាខា​ស្រុក​អង្គ​ស្នូល លទ្ធផល​១០​ទល់​១​នៅ​ទីលាន​បាល់ទាត់​បឹង​កេងកង រីឯ​ក្រុមបាល់ទាត់​សាខា​វិមាន​ចតុមុខ បានឈ្នះ​ក្រុមបាល់ទាត់​សាខា​ដូន​ភ្នំពេញ​លទ្ធផល​៣​ទល់​២ នៅ​ទីលាន​បាល់ទាត់​ដុន​បុ​ស្កូ ដោយឡែក​ក្រុមបាល់ទាត់​សាខា​ព្រែក​ព្នៅ បានឈ្នះ​ក្រុមបាល់ទាត់​សាខា​ផ្សារ​តូច លទ្ធផល ៦​ទល់​០ នៅ​ទីលាន​បាល់ទាត់​បឹង​កេងកង​៕ ដោយ​៖ រ៉ូ​ហ្សា​