ពួក​តារាចម្រៀង K-pop ជនជាតិ​ចិន​គាំទ្រ​ប៉េកាំង​ជា​សាធារណៈ​ជុំវិញ​បញ្ហា​នៅ​ហុងកុង​

261
ចែករម្លែក

យ៉ាងហោចណាស់ តារា K-pop ចំនួន ៨ រូប​មកពី​ចិន​និង​សូម្បី​ម្នាក់​មកពី​តៃវ៉ាន់​និង​ម្នាក់ទៀត​មកពី​ហុងកុង បាន​គាំទ្រ​ជា​សាធារណៈ​ចំពោះ​គោលនយោបាយ​ចិន​តែមួយ​របស់​ទីក្រុង​ប៉េកាំង ដោយ​ទាក់ទាញ​ចំណាប់អារម្មណ៍​ចម្រុះ​នៃ​ការខកចិត្ត​និង​ការយោគយល់​ពី​អ្នកគាំទ្រ​។​

​សេចក្តីថ្លែងការណ៍​ជាច្រើន​បាន​កើតឡើង​បន្ទាប់ពី​ក្រុមអ្នកតវ៉ា ដែល​ជំទាស់​នឹង​ឥទ្ធិពល​កាន់តែខ្លាំង​ឡើង​របស់​ប៉េកាំង​ចំពោះ​ទីក្រុង​ហុងកុង បាន​ដក​ទង់​ជាតិចិន​បោះចោល​នៅ​កំពង់ផែ​វី​ក​តូ​រៀ​កាលពី​ដើមខែ​នេះ​។​

​តារាចម្រៀង​ឈ្មោះ ឡាយ ចាង​, ជែក​សុន វ៉ាង​, ឡៃ គួ​ន​លីន និង​វី​ក​តូ​រៀ សុង គឺ​ស្ថិត​ក្នុងចំណោម​តារាចម្រៀង K-pop ដែល​ទើប​អាប់​ឡូត​រូប​ទង់ជាតិ​ចិន​លើ​អន​ឡាញ ហើយ​ប្រកាសថា ពួកគេ​គឺជា “​មនុស្ស​ម្នាក់​ក្នុងចំណោម​ឆ្មាំ​ការពារ​ទង់ជាតិ​ចិន​ចំនួន ១,៤ ពាន់​លាន​នាក់​” នៅលើ​គណនី​បណ្តាញ​សង្គម Weibo ផ្លូវការ​របស់​ពួកគេ​។ ជែក​សុន វ៉ាង​គឺ​មកពី​ហុងកុង និង ឡៃ គួ​ន​លីន មកពី​តៃវ៉ាន់​។​

​អ្នកខ្លះ​មើលឃើញ​ការប្រកាស​ជា​សាធារណៈ​នេះ​ថា​ជា​ឧទាហរណ៍​ចុងក្រោយ​នៃ​របៀប​ដែល​ជន​ល្បីល្បាញ​និង​ផលិតកម្ម​ទាំងឡាយ​ទទួល​អារម្មណ៍​សម្ពាធ​ដោយ​បង្ខំ​ដើម្បី​ដើរ​តាម​មា​គា​នយោបាយ​ចិន ដែលជា​ទីផ្សារ​ដ៏​ធំ​របស់​ពួកគេ​។ ប៉ុន្តែ​ពួកគេ​ធ្វើ​នេះ​ក៏​ស្រប​ជាមួយនឹង​ការកើនឡើង​ចលនា​ស្នេហា​ជាតិ​ក្នុងចំណោម​យុវជន​ចិន​ដែល​ធំធាត់​ក្រោម​របប​របស់​បក្ស​កុម្មុយនីស្ត​ចិន​ផងដែរ​។​

​សុង​និង​ចាង​ដែលជា​សមាជិក​នៃ​ក្រុម​ចម្រៀង​ដ៏​ពេញនិយម EXO បានបង្ហាញ​មោទនភាព​ជនជាតិ​ចិន​របស់​ពួកគេ​នៅលើ Instagram ដោយ​ក្នុងករណី​របស់​សុង​គឺ​បាន​បង្ហោះ​រូបភាព​ទង់ជាតិ​ចិន​កាលពី​សប្តាហ៍​មុន​ដោយមាន​ចំណងជើង​ថា “​ហុងកុង​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​ជា​រៀងរហូត​”​។ ការ​បង្ហោះ​បែបនេះ​នឹងត្រូវ​មើលឃើញ​ដោយ​អ្នកគាំទ្រ​អន្តរជាតិ​របស់​ពួកគេ​ប៉ុណ្ណោះ ពីព្រោះ Instagram ក៏ដូចជា​បណ្តាញ​សង្គម​បស្ចិមប្រទេស​ភាគច្រើន ត្រូវបាន​បិទ​ដោយ​ក្រុម​ត្រួតពិនិត្យ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​កាន់អំណាច​។​

​អ្នកគាំទ្រ K-pop បាន​ប្រតិកម្ម​យ៉ាង​រហ័ស​ចំពោះ​គោលការណ៍​នៃ​ភាពស្មោះត្រង់​របស់​ពួកគេ​ចំពោះ​ចិន​។ អ្នកខ្លះ​ហៅ​ទង្វើ​នេះ​ថា​គួរឱ្យ​ខ្មាស់អៀន រីឯ​អ្នក​ខ្លះទៀត​បង្ហាញ​ការយោគយល់​ដល់​ស្ថានភាព​របស់​ពួកគេ​៕ ដោយ៖ កញ្ញាដាលីស

ក្រុម​ចម្រៀង EXO
#