ពួក​តារាវិទូ​រកឃើញ​ទឹក​នៅលើ​ភព​មួយ សង្ស័យ​មានជីវិត​រស់នៅ​លើ​នោះ

212
ចែករម្លែក

ពួក​តារាវិទូ​បាន​រកឃើញ​ទឹក​នៅក្នុង​បរិយាកាស​របស់​ភព​មួយ​ធ្វើ​គោចរ​នៅក្នុង​តំបន់​អាច​រស់​នៅបាន​នៅក្នុង​គម្លាត​ចម្ងាយ​មួយ​ពី​ព្រះអាទិត្យ​របស់​វា​។​

​ការរកឃើញ​នេះ​បានធ្វើឱ្យ​ពិភពលោក​មួយ ដែលមាន​ឈ្មោះថា K2-18b ក្លាយជា​ភាព​បក្ខ​ភាព​គួរឱ្យ​ទុកចិត្ត​មួយ​ក្នុងការ​ស្វែងរក​ជីវិត​ក្រៅ​ភព​។
​ក្នុង​រយៈពេល ១០ ឆ្នាំ​ទៀត កែវយឹត​អវកាស​ថ្មី​មួយ​នឹង​អាច​កំណត់​ដឹងថា​តើ​បរិយាកាស​របស់​ភព K2-18b មាន​ឧស្ម័ន ដែល​ផលិត​ដោយ​សារពាង្គកាយ​មានជីវិត​ឬ​អត់​។ ព័ត៌មាន​លម្អិត​ត្រូវបាន​ចេញផ្សាយ​លើ​ទស្សនា​វ​ដ្តី Nature Astronomy​។

​អ្នកវិទ្យាសាស្ដ្រ​ដឹកនាំ​ការស្រាវជ្រាវ​នេះ លោកស្រី​សាស្ត្រាចារ្យ ជី​អូ​វ៉ាន់​ណា ទី​ណេ​តទី មកពី​សាកលវិទ្យាល័យ University College London ពណ៌នា​ការរកឃើញ​នេះ​ថា “​ភ្ញាក់ផ្អើល​ខ្លាំង​”​។​

​លោកស្រី​បាន​និយាយថា “​នេះ​ជា​លើកដំបូង​ហើយ ដែល​យើង​អាច​រកឃើញ​ទឹក​នៅលើ​ភព​មួយ​នៅក្នុង​តំបន់​អាច​រស់នៅ​បាន​នៅ​ជុំវិញ​ព្រះអាទិត្យ​មួយ កន្លែង​ដែល​សីតុណ្ហភាព​គឺ​សមល្មម​នឹង​វត្តមាន​នៃ​ជីវិត​”៕ ដោយ៖ កញ្ញាដាលីស

រកឃើញ​ទឹក​នៅ​ភព ភព K2-18b
#