ពួក​តា​លី​បាន​អះអាង​ទទួលខុស​ត្រូវការ​បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​នៅ​ទីក្រុង​កា​ប៊ុល​

425
ចែករម្លែក

​ពួក​តា​លី​បង់​នៅ​ថ្ងៃ​អង្គារ​ទី​១៥​ខែមករា​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​ដ៏​ខ្លាំង​មួយ​នៅ​ទីក្រុង​កា​ប៊ុល​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិចណាស់ ៤​នាក់​និង​រងរបួស​១១៣​នាក់ ដែលជា​ការវាយប្រហារ​ចុងក្រោយ​បំផុត​នៅ​ទីក្រុង​នេះ​។​

​ក្រុម​ជន​សកម្មប្រយុទ្ធ​តា​លី​បង់​នេះ ក៏បាន​ព្រមាន​វាយប្រហារ​ជាច្រើន​បន្ថែមទៀត​នៅ​ទីក្រុង​នេះ​ដែលជា​ការឆ្លើយតប​ទៅនឹង​ការតែងតាំង​លោក Amrullah Saleh ​អតីត​ប្រធាន​ស៊ើបអង្កេត​និង​អតីត​ទាហាន​ជើងចាស់​ប្រឆាំង​តា​លី​បង​នេះ ឱ្យធ្វើជា​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

​ការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​នៅ​ជិត​តំបន់​ជនបរទេស​រស់​ច្រើន​ដែលមាន​ការពារ​ខ្លាំង​នេះ​បានធ្វើឱ្យ​រញ្ជួយ​ញ័រ​ទីក្រុង​កា​ប៊ុល ហើយ​បាន​កើតឡើង​ចំពេល​ដែល​​ក្រុម​អ្នកការទូត​បង្កើន​កិច្ចការ​ខំប្រឹងប្រែង​ដើម្បី​បញ្ចប់សង្គ្រាម​រយៈពេល​១៧​ឆ្នាំ​នៅ​ប្រទេស​នេះ​ដែល​ជម្លោះ​ស្លាប់​មនុស្ស​ច្រើន​បំផុត​នៅលើ​ពី​ភព​លោក​៕​ដោយ​:​សុខា​/sn


ស្ត្រី​១២​នាក់​និង​កុមារ​២៣​នាក់​ស្ថិត​ចំណោម​អ្នករងរបួស​ពី​ការ​បំផ្ទុះ​គ្រាប់​


កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជួបជុំ​នៅ​កន្លែងកើតហេតុ​នៅ​មួយថ្ងៃ​ក្រោយ​ការផ្ទុះ​គ្រាប់បែក​នៅ​ក្រុង​កា​ប៊ុល​