ពួក​បុរាណ​វិទូ​អេ​ហ្ស៊ី​ប​ផ្គុំ​បំណែក​បាក់បែក ៧០ ដុំ​ដើម្បី​ស្តារឡើងវិញ​នូវ​រូបសំណាក​ស្តេច​ផា​រ៉ា​អុង ដែល​រកឃើញ​នៅក្បែរ​ផ្នូរ​អាយុ​ជាង​២០០០​ឆ្នាំ​

515
ចែករម្លែក
  • 18
    Shares

​ក្រុម​បុរាណ​វិទូ​បាន​ផ្គុំ​ចូលគ្នា​នូវ​បំណែក​បាក់បែក​ចំនួន ៧០ ដុំ​ដើម្បី​ស្តារឡើងវិញ​នូវ​រូបសំណាក​ស្តេច​រ៉ា​ម​ស៊ី​ស​ទី​២ (Ramses II) នៅក្នុង​តំបន់​សូ​ហា​ចនៃ​ប្រទេស​អេ​ហ្ស៊ី​ប​។​

​ស្តេច​រ៉ា​ម​ស៊ី​ស​ទី​២ គឺជា​ស្តេច​ផា​រ៉ា​អុង​ទី ៣ នៃ​រជ្ជកាល​ទី​១៩​របស់​អេ​ហ្ស៊ី​ប​និង​ត្រូវបាន​ចាត់ទុកជា​ស្តេច​ផា​រ៉ា​អុង​ដ៏​អស្ចារ្យ​និង​មាន​ឥទ្ធិពល​បំផុត​នៃ​ព្រះរាជាណាចក្រ​ថ្មី​មួយ​នេះ​។​

​នៅក្បែរ​ទីក្រុង​អាក់​ឃ្មឹ​ម (Akhmim) ផ្នូរ​បុរាណ​អាយុ ២.០០០ ឆ្នាំ​មួយ​ត្រូវបាន​រកឃើញ​។​

​កណ្តុរ ស្ទាំង និង​សូម្បី​កុមារ​ម៉ាំ​មុត​ជាង ៥០ ត្រូវបាន​រកឃើញ​ពី​ផ្នូរ​បុរាណ​នេះ​។​

​ផ្នូរ​បុរាណ​ឈ្មោះ​ទូ​ទូ ដែល​រកឃើញ​នៅក្នុង​ទីក្រុង​អាក់​ឃ្មឹ​ម​នៅលើ​ច្រាំង​ខាងកើត​នៃ​ទន្លេ​នី​ល ត្រូវគេ​ជឿថា​ជា​កម្មសិទ្ធិ​របស់​មន្ត្រីជាន់ខ្ពស់​ម្នាក់​។​

​ក្រុមមន្ត្រី​និយាយថា ផ្នូរ​នេះ​ត្រូវបាន​សាងសង់ឡើង​សម្រាប់​បុរស​ម្នាក់​ឈ្មោះ​ទូ​ទូ​និង​ប្រពន្ធ​របស់គាត់ និង​ជា​ផ្នូរ​មួយ​ក្នុងចំណោម​ផ្នូរ​ទាំង​៧ ដែល​គេ​រកឃើញ​នៅក្នុង​តំបន់​នេះ​កាលពី​ខែតុលា​ឆ្នាំមុន នៅពេលដែល​អាជ្ញាធរ​បាន​រកឃើញ​ពួក​រត់ពន្ធ​កំពុង​ជីក​កកាយ​ខុសច្បាប់​ដើម្បី​រក​វត្ថុ​បុរាណ​។​

​ក្រសួង​វត្ថុ​បុរាណ​របស់​អេ​ហ្ស៊ី​ប​បានបង្ហាញ​ការរកឃើញ​របស់​ពួកគេ​ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅកាន់​ខេត្ត​សូ​ហាច​នៅ​ភាគ​កណ្តាល​ប្រទេស​៕ ដោយ៖ កញ្ញាដាលីស