ពួក​មហាសេដ្ឋី​អាមេរិក ផ្អើល​នាំគ្នា​ធ្វើ​លេណដ្ឋាន​តម្លៃ​ច្រើន​លាន​ដុល្លារ​នៅ​នូ​វែ​ល​សេ​ឡង់

1483
ចែករម្លែក
  • 12
    Shares

​មហាសេដ្ឋី​យ៉ាងតិច ៧ នាក់​នៅ​ជ្រលង​ស៊ី​លី​ខុន (Silicon Valley) ដែលជា​តំបន់​មួយ​ស្ថិតនៅ រដ្ឋ​កាលីហ្វ័រ​ញ៉ា ភាគខាងត្បូង​របស់​ស​ហ​រដ្ឋ​អាមេរិក បាន​ដំឡើង​លេណដ្ឋាន​សម្រាប់ គេច​ពី​មហន្តរាយ ក្នុងប្រទេស​នូ​វែ​ល​សេ​ឡង់ ក្នុង​រយៈពេល ២ ឆ្នាំ​មកនេះ​។

​ដោយ​ទំនងជា​ភ័យខ្លាច​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ ជំងឺ​រាតត្បាត ឬ​ចលាចល​សង្គម​ដែល​អ្នកមាន​អាច នឹង​ប្រឈម​អំពើហិង្សា​ពួក​មហាសេដ្ឋី​សហគ្រិន​ផ្នែក​បច្ចេកវិទ្យា​ទាំងនេះ​កំពុងមាន​គម្រោង​ភៀសខ្លួន ចេញពី​សហរដ្ឋអាមេរិក​។​

​លេណដ្ឋាន​មាន​ទម្ងន់​រហូតដល់​ទៅ ១៥០ តោន​ដែល​ត្រូវ​កប់​នៅក្រោម​ដី​ជម្រៅ ៤ ម៉ែត្រ​ខាងលើ ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន Rising S Co. មាន​មូលដ្ឋាន​នៅ​រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក​។​

​អគ្គនាយក​ក្រុមហ៊ុន Rising S Co. និយាយថា ប្រទេស​នូ​វែ​ល​សេ​ឡង់ គឺជា​គោលដៅ​ដ៏​ល្អ សម្រាប់​អ្នករត់​គេច​ពី​មហន្តរាយ និង​ថ្ងៃ​អ​វា​សាន​ពិភពលោក​។​

​ក្រុមហ៊ុន​បញ្ជាក់ថា លេណដ្ឋាន​ពិសេស​ដែល​ធន់​នឹង​គ្រាប់កាំភ្លើង​នេះ​មាន​ផ្ទៃក្រឡា​សរុប ៩២ ម៉ែត្រការ៉េ​ដែល​អាច​ផ្ទុក​មនុស្ស​បាន​ជាង ៥០ នាក់​។ នៅក្នុង​នោះ​មាន​គ្រែ​គេង​ធំ បន្ទប់​រួម ឃ្លាំង​តូច មាន​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់ ប្រព័ន្ធ​ថាមពល​ដើរ​ដោយ​ថាមពលព្រះអាទិត្យ ប្រព័ន្ធ​សុវត្ថិភាព និយាយ​រួម​មានកំ​ផ្លេ​។ ប៉ុន្តែ​មួយ​មានតម្លៃ​រហូតដល់​ទៅ ៨,៥ លាន​ដុល្លារ​អាមេរិក ឯណោះ​៕ ប្រែ​សម្រួល​: ខុម​

#