ពួក​មេដឹកនាំ​ក្រុម​អាវ​ក្រហម ២៨ នាក់​ត្រូវ​បានសម្រេច​ឱ្យ​រួចខ្លួន​ពីបទ​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​

349
ចែករម្លែក

​កាលពី​ថ្ងៃ​ពុធ​ទី​១៤​សីហា តុលាការ​ព្រហ្មទណ្ឌ​បានសម្រេច​ឱ្យ​មេដឹកនាំ ២៤ នាក់​នៃ​រណសិរ្ស​រួបរួម​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ប្រឆាំងនឹង​របប​ផ្តាច់ការ (UDD) រួចខ្លួន​ពីបទ​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​ក្នុងការ​ធ្វើបាតុកម្ម​រប​ស់​ពួកគេ​ប្រឆាំងនឹង​រដ្ឋាភិបាល​អាប់​ភី​ស៊ីត វេចា​ជីវ៉ា ក្នុង​ឆ្នាំ ២០១០ ដោយ​សម្រេច​ថា​វា​ជា​សកម្មភាព​នយោបាយ​។​

​ការសម្រេច​នេះ​គឺ​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​របស់រ​ដ្ឋ​អាជ្ញា​ប្រឆាំងនឹង​មេដឹកនាំ​សំខាន់ៗ​នៃ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ចាប់ពី​ថ្ងៃទី ២៨ ខែកុម្ភៈ​ដល់​ថ្ងៃទី ២០ ខែឧសភា​ឆ្នាំ ២០១០​។ ក្រុមបាតុករ​បានទាមទា​រ​ឱ្យ​លោក​អា​ភី​ស៊ីត នាយករដ្ឋមន្ត្រី​សម័យ​នោះ រំលាយ​សភា ដោយ​ជឿថា​យោធា​ជា​អ្នក​នៅ​ពីក្រោយ​ការបង្កើត​រដ្ឋាភិបាលរ​បស់​គាត់​នៅ​ខែធ្នូ​ឆ្នាំ ២០០៨ ។​

​លោក​អា​ភី​ស៊ីត​បាន​បង្កើត​រដ្ឋាភិបាល​របស់លោក​បន្ទាប់ពី​ការរំលាយ​គណបក្ស​អំណាច​ប្រជាជន​សម្រាប់​ការ​ក្លែងបន្លំ​សន្លឹកឆ្នោត ដោយ​បញ្ចប់​រដ្ឋាភិបាល​របស់​អតីត​នាយករដ្ឋមន្ត្រី សំ​ឆៃ វង់​សាវ៉ាត ក្នុង​ខែ​ដដែល​។​

​មេដឹកនាំ​ក្រុម​អាវ​ក្រហម​ទាំង ២៤ នាក់​បាន​បដិសេធ​ការចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​និង​ការចោទប្រកាន់​ផ្សេងទៀត​រួម​មានការ​ញុះញង់ ការប្រមូលផ្តុំ​ខុសច្បាប់ និង​ការរំលោភ​លើ​ក្រឹត្យ​ប្រតិបត្តិ​ស្តីពី​រដ្ឋបាល​សាធារណៈ​ក្នុងស្ថានភាព​អាសន្ន​។​

​ជនជាប់ចោទ​ទាំងនោះ​រួមមាន​ឈ្មោះ វីរៈ​ខាន់ មូ​ស៊ី​ហ្គា​ពង់ អាយុ ៧១ ឆ្នាំ អតីត​ប្រធាន UDD ឈ្មោះ ចាក់​តុ​ផន ព្រំ​ផាន់ អាយុ ៥៤ ឆ្នាំ ជា​ប្រធាន​បច្ចុប្បន្ន​របស់​ក្រុម​អាវ​ក្រហម ឈ្មោះ ណា​តា​វុ​ធ សៃ​គឿ អាយុ ៤៤ ឆ្នាំ ជា​ឥស្សរជន​សំខាន់​ម្នាក់ និង ឈ្មោះ វេ​ង តូ​ជី​រ៉ា​កាន់ អាយុ ៦៨ ឆ្នាំ​សមាជិក​សំខាន់​របស់ UDD៕ ដោយ៖ កញ្ញាដាលីស

មេដឹកនាំ​អាវ​ក្រហម ២៨ នាក់​ត្រូវ​កាត់​ឱ្យ​រួចខ្លួន​ពីបទ​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​នៅ​ថ្ងៃ​ពុធ​នេះ