ពួក​មេដឹកនាំ​ពិភពលោក​គាំទ្រ​ជំទាវ​ទីមួយ​បារាំង ចំពេល​មានការ​ជេរប្រមាថ​ពី​ប្រធានាធិបតី​ប្រេ​ស៊ី​ល​

128
ចែករម្លែក

​ពួក​មេដឹកនាំ​ពិភពលោក​បានផ្តល់​ការគាំទ្រ​ដល់​លោកស្រី​ព្រី​ជី​ទី ម៉ា​ក្រុង ភរិយា​របស់​ប្រធានាធិបតី​បារាំង បន្ទាប់ពី​មានការ​ជេរប្រមាថ​ជា​សាធារណៈ​ពី​មេដឹកនាំ​ប្រេ​ស៊ី​ល សំដៅ​មកលើ​រូបសម្បត្តិ​របស់លោក​ស្រី​។​

​ការជេរប្រមាថ​នេះ​បានកើត​ឡើង ខណៈដែល​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក​ជែ​រ បូល​សូ​ណា​រ៉ូ និង​ប្រធានាធិបតី​បារាំង​លោក អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង បាន​ប៉ះទង្គិច​សម្តី​គ្នា​ម្តង​ហើយ​ម្តងទៀត​នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ជុំវិញ​អគ្គិភ័យ​នៅក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន​និង​ការប្រែប្រួល​អាកាសធាតុ​។​

​មន្ត្រី​ជិតស្និទ្ធ​នឹង​លោកស្រី​ព្រី​ជី​ទី ម៉ា​ក្រុង បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន The Associated Press កាលពី​ថ្ងៃ​អង្គារ​ទី​១០​កញ្ញា​ថា លោកស្រី​បានទទួល​សារ​គាំទ្រ​ជាច្រើន​ពី​បុគ្គល​ឯកជន​និង​ឥស្សរជន​សាធារណៈ​រួមទាំង​ប្រមុខរដ្ឋ​ផងដែរ​។ មន្ត្រី​រូបនោះ​មិនបាន​បង្ហាញ​អត្តសញ្ញាណ​ពួក​មេដឹកនាំ​ទាំង​នោះទេ​។ គាត់​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ពីព្រោះ​គាត់​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​បញ្ចេញ​ឈ្មោះ​ជា​សាធារណៈ​ទេ​។​

​លោកស្រី​ព្រី​ជី​ទី ម៉ា​ក្រុង បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន​ប្រេ​ស៊ី​ល​ដែល​បានផ្តល់​ការអាណិតអាសូរ ហើយ​កូនស្រី​របស់លោក​ស្រី​បានចាប់ផ្តើម​យុទ្ធនាការ​លើ​បណ្តាញ​សង្គម ដែលមាន​ឈ្មោះថា “#balancetonmiso” ឬ “​ជួយ​ប្រដៅ​ពួក​មើលងាយ​ស្រីៗ​ផង​”៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ា​ក្រុង​និង​លោក​បូល​សូ​ណា​រ៉ូ ឈ្លោះ​គ្នា​រឿង​ភ្លើងព្រៃ​អា​ម៉ា​ហ្សូ​ន បែរជា​រាលដាល​ក្លាយជា​ជម្លោះ​ជេរប្រមាថ​មើលងាយ​រូប​សម្រស់​របស់លោក​ជំទាវ​ព្រី​ជី​ទី
#