ពួក​មេដឹកនាំ​យោធា ៖ គណបក្ស​ណា​ដែល​ធ្វើពហិការ​កិច្ចប្រជុំ គឺជា​ពួក​បង្កបញ្ហា​

632
ចែករម្លែក
  • 6
    Shares

​ពួក​មេដឹកនាំ​របប​យោធា​ថៃ​កាលពី​ព្រហស្បតិ៍​ទី​៦​ធ្នូ​បានចាត់ទុក​បណ្តា​គណបក្ស​នយោបាយ​ដែល​ធ្វើពហិការ​កិច្ចប្រជុំ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ជា​ពួក​បង្កបញ្ហា ខណៈ​លោកនាយក​រដ្ឋមន្ត្រី​និយាយថា ពួកគេ​ប្រៀប​បី​ដូចជា​អ្នក​ប្រដាល់​ដែល​បដិសេធ​មិន​គោរព​តាមច្បាប់​និង​មិន​ស្តាប់​ការពន្យល់​របស់​អាជ្ញាក​ណ្តា​ល​។​

​ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្រ​នយោបាយ​មួយរូប​បាន​និយាយថា នេះ​គ្រាន់តែ​ជាការ​ចង្អុលបង្ហាញ​ពី​បរាជ័យ​របស់​របប​យោធា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្សះផ្សា​ជាតិ ដែល​ត្រូវបាន​គូសបញ្ជាក់​ដោយ​ក្រុម​អ្នកធ្វើ​រដ្ឋប្រហារ​កាលពី​៤​ឆ្នាំ​កន្លងទៅ​។

​លោក វ៉ាន់​វិ​ចិត ប៊ូ​ន​ប្រុង (Wanwichit Boonprong) បាន​និយាយថា ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព​និង​សណ្តាប់ធ្នាប់ (NCPO) ឥឡូវនេះ​បានក្លាយ​ជា​ផ្នែក​មួយ​នៃ​បញ្ហា​។

​ទន្ទឹមនឹង​នេះដែរ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយថា គណបក្ស​ទាំងឡាយ “​គឺ​ប្រៀប​បី​ដូចជា​អ្នក​ប្រដាល់ ដែល​នឹងមិន​គោរព​ច្បាប់​ឬ​ស្តាប់​អាជ្ញាកណ្តាល​។ ប្រសិនបើ​ពួកគេ​មិនបាន​មក​ទេ នោះ​ពួកគេ​គួរតែ​ឈប់​ប្រកួត​ប្រដាល់​ទៅ​”​។​

​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ដែលជា​ប្រធាន NCPO បាន​និយាយ​ផងដែរ​ថា ប្រជាជន​គួរតែ​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ទៅលើ​អ្វីដែល​ត្រូវធ្វើ​ជាមួយ​ពួក​អ្នកនយោបាយ​ដែល​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ ដែលមាន​បំណង​ពន្យល់​ពី “​ច្បាប់​និង​បទបញ្ជា​” នៃ​ការបោះឆ្នោត​នាពេលខាងមុខ​។

​ការបោះឆ្នោតជាតិ​ត្រូវបាន​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ២៤ ខែកុម្ភៈ​៕ ដោយ៖ កញ្ញាដាលីស

លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា