ពួក​មេដឹកនាំ​សហភាព​អឺរ៉ុប​យល់ព្រម​បង្កើត​មណ្ឌល​ជ្រកកោន​រួមគ្នា ដើម្បី​រឹតត្បិត​បំលាស់​ទី​រប​ស់ជន​អន្ត​ប្រវេសន៍​ចូលមក​អឺរ៉ុប​

1162
ចែករម្លែក

​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក ដូ​ណា​ល់ ថាស បាន​បញ្ជាក់ថា ពួក​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ស្តីពី​អន្ដោប្រវេសន៍ បន្ទាប់ពី​កិច្ចពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​រយៈពេល ៩ ម៉ោង​របស់​សហភាព​អឺរ៉ុប​។​

​យោងតាម​សេចក្តីថ្លែងការណ៍​ចុងក្រោយ​ដែល​បាន​ធ្វើឡើង​បន្ទាប់ពី​កិច្ចពិភាក្សា ៩ ម៉ោង ពួក​មេដឹកនាំ​បាន​ព្រមព្រៀង​ពង្រីង​លើ​ការពិនិត្យ​ភាពស្របច្បាប់​របស់​ជន​អន្តោប្រវេសន៍​សុំ​សិទ្ធិ​ជ្រកកោន និង​បង្កើត “​មណ្ឌល​ជ្រកកោន​រួមគ្នា​” នៅ​អាហ្វ្រិក​ខាងជើង​ដើម្បី​បំបាក់ទឹកចិត្ត​អ្នក​ដែល​រត់​ភៀសខ្លួន​ទៅកាន់​ទ្វីបអឺរ៉ុប​តាម​ទូក​រត់ពន្ធ​។​

​ផែនការ​នេះ​ក៏​ចែង​ផងដែរ​អំពី​ការបង្កើត​ជំរំ​ដំណើការ​រួមគ្នា​នៅក្នុង​ប្លុក​អឺរ៉ុប និង​ដើម្បី​រឹតបន្តឹង​ការធ្វើ​បំលាស់​ទី​របស់​ពួកគេ​នៅ​ទូទាំង​រដ្ឋ​ជា​សមាជិក​។​

​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​និយាយថា​កិច្ចព្រមព្រៀង​នេះ​នឹង​ពង្រឹង​ព្រំដែន​ខាងក្រៅ​ប្លុក​អឺរ៉ុប​និង​ពង្រឹង​សាមគ្គីភាព​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​ដើម្បី​បន្ធូរបន្ថយ​សម្ពាធ​។​

​ប្រធានាធិបតី​បារាំង អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង បាន​និយាយថា “​យើង​មាន​ដំណោះស្រាយ​អឺរ៉ុប​និង​ការងារ​លើ​កិច្ចសហប្រតិបត្តិការ​មួយ​” ។ លោក​បាន​បន្ថែមថា ការសម្រេចចិត្ត​នេះ​នឹង​រៀបចំ “​កាន់តែ​ល្អប្រសើរ​” ក្នុង​ការទទួល​ជនអន្តោប្រវេសន៍​នៅក្នុង​សហភាព​អឺរ៉ុប​៕ ដោយ៖ កញ្ញាដាលីស

ជន​អន្ត​ប្រវេសន៍​ខុសច្បាប់​ធ្វើដំណើរ​តាម​ទូក​ចូលមក​អឺរ៉ុប​នាពេល​កន្លងទៅ