ពួក​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​រួមទាំង​លោកស្រី​ខ​ត​ថេ​ស​ថ្កោលទោស​យុទ្ធសាស្ត្រ​អាមេរិក​លើ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​

309
ចែករម្លែក
  • 43
    Shares

​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ចំនួន ១៦ រូប​ក្នុងនោះ​រួមមាន​ទាំង​តារា​រះ​ដ៏​លេចធ្លោ អា​ឡិច​សាន់​ឌ្រី​យ៉ា អូ​កា​ស៊ីអូ ខ​ត​ថេ​ស (Alexandria Ocasio-Cortez) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​មីនា​បាន​ផ្ញើលិខិត​រួមគ្នា​មួយ​ទៅ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក​ម៉ៃ ផ​ម​ផេ​វ ដោយ​រិះគន់​នូវ​អ្វីដែល​ពួកគេ​ពណ៌នា​ថា​ជា “​យុទ្ធសាស្ត្រ​អាមេរិក​ដែល​ប្រឆាំង​ការចូលពាក់ព័ន្ធបែបស្ថាបនា​” លើ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​កំពុង​ញាំញី​ដោយ​វិបត្តិ​។​

​ពួក​សមាជិកសភា​ទាំងនេះ​បានសរសេរថា “​យើង​សូម​សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការចាត់ចែង​របស់​រដ្ឋ​បាល​ត្រាំ​ចំពោះ​ទំនាក់ទំនង​ជាមួយ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ជាពិសេស​ការ​ផ្តល់យោបល់​អំពី​អន្តរាគមន៍​យោធា ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី​យ៉ាង​ទូលំទូលាយ និង​ការទទួលស្គាល់​មេដឹកនាំ​ប្រឆាំង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​”​។​

​ពួកគេ​បាន​ព្រមាន​ថា​ការដាក់ទណ្ឌកម្ម​នាពេល​ថ្មីៗ​នេះ​អាចធ្វើឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​នូវ​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ដោយ​បង្កឱ្យមាន​ការលំបាក​ខ្លាំង​ភ្លាមៗ​ដល់​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​នៅក្នុង​សង្គម​មួយ ដែល​គ្មាន​អ្នកទទួលខុសត្រូវ​ចំពោះ​ស្ថានភាព​បែបនេះ​។​

​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កំពុង​ស្ថិតនៅ​កណ្តាល​នៃ​ការតស៊ូ​អំណាច​រវាង​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ និង​ប្រធានសភា​លោក​ហ្វ័​ន ក្វា​យ​ដូ ដែល​បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​កាលពី​ខែមករា និង​ត្រូវបាន​គាំទ្រ​ដោយ​បណ្តា​ប្រទេស​ជាង ៥០ ក្នុងនោះ​សហរដ្ឋអាមេរិក​គឺជា​អ្នក​នាំអាទិ៍​៕ ដោយ៖ កញ្ញាដាលីស

សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​លោកស្រី​អា​ឡិច​សាន់​ឌ្រី​យ៉ា អូ​កា​ស៊ីអូ ខ​ត​ថេ​ស
#