ពួក​ស្ទាវ​អារ៉ាប់​បើកឡាន​ញាក់សាច់​!

1589
ចែករម្លែក

​រូបភាព​មិនគួរ​ឱ្យ​ជឿ​បានបង្ហាញ ពួក​ស្ទាវ​អារ៉ាប៊ីសាអ៊ូឌីត បើកបរ​ឡាន 4×4 របស់​ពួកគេ​លើ​កង់​តែ​២​ប៉ុណ្ណោះ​។​

​ការបើក​រថយន្ត​ប​ញ្ឈិ​ត​មួយ​ចំហៀង​លើ​កង់​តែ​២​នេះ​ត្រូវគេ​ស្គាល់​ថា “​ការ​ជិះ​ស្គី​លើ​ជញ្ជាំង​” ដែល​ពួក​ស្ទាវ​និយម​អនុវត្ត​នៅតាម​ផ្លូវ​លើ​វាល​ខ្សាច់​។​

​រូបភាព​ដែល​ថត​ពី​ការសម្ដែង​ដ៏​ភ្ញាក់ផ្អើល​នេះ បង្ហាញ​បុរសៗ​វ័យក្មេង តោង​តាម​បង្អួច​រថយន្ត និង​ដេក​លើ​ថ្នល់ ឱ្យ​រថយន្ត​បើកបរ​ឆ្លងកាត់​។​

​ល្បែង​បើកឡាន​បង្ហោះ​កង់​២​នេះ​កើតឡើង​ដំបូង​នៅ​ដា​ណឺ​ម៉ាក ក្នុង​ឆ្នាំ ១៩៦៤ ហើយ​ចាប់តាំងពី​ពេល​នោះមក ការសម្តែង​បែបនេះ​ត្រូវបាន​ប្រើ​នៅក្នុង​ភាពយន្ត​ជាច្រើន ដូចជា រឿង Knight Rider រឿង The Dukes of Hazzard រឿង Transformers និង​រឿង James Bond៕ ​ប្រែ​សម្រួល​: កញ្ញា​ដា​លី​ស​/sn