ពួក​អាយ​ស៊ី​សប​ង្ខំ​ស្ត្រី​ក្នុង​ទីក្រុង​ម៉ា​រ៉ាវី​ធ្វើជា​ទាសករ​ផ្លូវភេទ និង ឱ្យ​គ្រិស្ត​សាសនិក​ប្តូរ​មកកាន់​សាសនា​អ៊ីស្លាម​

1119
ចែករម្លែក

ពួក​អ្នក​ប្រយុទ្ធ​អាយ​ស៊ី​ស ក្នុងប្រទេស​ហ្វីលីពីន បាន​បង្ខំ​ឱ្យ​ស្ត្រី​ក្លាយជា​ទាសករ​ផ្លូវភេទ និង លាក់ខ្លួន​អ្នក​កាន់សាសនា​យ៉េ​ស៊ូ ១០០ ទុក​ធ្វើជា​ខែល​ការពារ​ខ្លួន ខណៈដែល​សមរភូមិ​ក្តៅ​ដើម្បី​ដណ្តើម​ទីក្រុង​ម៉ា​រ៉ាវី ដែល​កាន់កាប់​ដោយ​ជន​សកម្មប្រយុទ្ធ ឈានដល់​ខែ​ទី​ពីរ​។

ក្រុម​ភេរវ​ករ​មកពី​ក្រុម​មូ​តេ បាន​ចាប់យក​ទីក្រុង​ម៉ា​រ៉ាវី​កាលពី ៥ សប្តាហ៍​មុន និង​បាន​ចាប់​ចំណាប់ខ្មាំង​ច្រើន​នាក់ ដែល​ពួកវា​បង្ខំ​ឱ្យ​ប្តូរ​មក​សាសនា​អ៊ីស្លាម និង សែង​អ្នក​ប្រយុទ្ធ​ដែល​រងរបួស​។​

ភាគច្រើន​នៃ​ពលរដ្ឋ ២០០.០០០ នាក់​នៃ​ទីក្រុង​នេះ បាន​ភៀសខ្លួន​ចេញ តាំងពី​ការវាយប្រហារ​នៅ​ថ្ងៃទី ២៣ ឧសភា ហើយ​អ្នក​ដែល​នៅសល់​ក្នុង​ទីក្រុង​នេះ​បាន​ក្លាយជា​ជនរងគ្រោះ​នៃ​ការរំលោភបំពាន​។ នេះ​បើតាម​សម្តី​អ្នករត់​គេចខ្លួន​។​

អ្នកនាំពាក្យ​យោធា លោក ចូ​អា ហឺ​រ៉េ​រ៉ា និយាយថា “​ពួកគេ​កំពុង​ត្រូវបាន​បង្ខំ​ឱ្យធ្វើជា​ទាសករ​ផ្លូវភេទ បង្ខំ​ឱ្យ​បំផ្លាញ​សេចក្តីថ្លៃថ្នូរ​របស់​ស្ត្រី​។ នេះ​ជា​អ្វីដែល​កំពុង​កើតឡើង​នៅ​ខាងក្នុង​។ នេះ​ជា​ភស្តុតាង​ច្បាស់ក្រឡែត​…​ទាំងនេះ​ជា​អំពើ​ដ៏​អាក្រក់​ឃោរឃៅ​”​។​

ចំណាប់ខ្មាំង​ទាំងនោះ​រួមមាន​ទាំង​លោកឪពុក ថេរី​ស៊ី​តូ សូ​ហ្គា​ន​ណាប់ ផងដែរ​។

​លោក អាប់​ឌូ​ឡាស មូ​តេ ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​បងប្អូន​ប្រុស​បង្កើត​ពីរ​នាក់ ដែល​បង្កើត​ក្រុម​មូ​តេ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​នឹង​ដោះលែង​លោកឪពុក ថេរី​ស៊ី​តូ ជា​ថ្នូរ​នឹង​ឪពុកម្តាយ​របស់ខ្លួន ដែល​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​។

​ប៉ុន្តែ​សំណើ​នេះ​ត្រូវបាន​បដិសេធ​ដោយ​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ ជាមួយ​អ្នកនាំពាក្យ​និយាយថា រាល់​ការ​តថ្លៃ​ជាមួយ​ភេរ​វករ​គឺ​ប្រឆាំងនឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​៕

ការប្រយុទ្ធ​ដណ្តើម​ទីក្រុង​ម៉ា​រ៉ាវី ឈានដល់​ខែ​ទី​ពីរ​ហើយ