ពួក​អាយ​ស៊ី​ស​កាត់ត​រូប​ដ្រូ​ន​ដឹក​ប្រអប់​សំបុត្រ​ហោះ​រំលង​ក្រុង​ញូវយ៉ក​ដើម្បី​គំរាម​ប្រទេស​លោកខាងលិច បន្ទាប់ពី​ភាពវឹកវរ​នៅ​ព្រលានយន្តហោះ Gatwick

620
ចែករម្លែក
  • 68
    Shares

​ពួក​អាយ​ស៊ី​សបាន​ប្រើ​ផ្ទាំង​រូបភាព​មួយ​ដែល​បង្ហាញ​ដ្រូ​ន​ហោះ​ពីលើ​ទីក្រុង​ញូវយ៉ក​ដើម្បី​គំរាម​វាយប្រហារ​ប្រទេស​លោកខាងលិច បន្ទាប់ពី​មាន​ភាពវឹកវរ​នៅ​ព្រលានយន្តហោះ Gatwick​។​

​រូបភាព​ឃោសនា​កាត់ត​នេះ​បានបង្ហាញ​ដ្រូ​ន​ហោះ​លើ​ទីក្រុង​របស់​អាមេរិក ដោយ​ដឹក​ប្រអប់​មួយ​សរសេរថា “​ប្រអប់​សំបុត្រ​ឯកជន​”​។​

​នៅក្នុង​ចំណងជើង​ដាច់ដោយឡែក​មួយទៀត ពួក​ជ្រុលនិយម​នេះ​បានសរសេរថា “​អ្នក​ផ្ញើ : រដ្ឋ​អ៊ីស្លាម​” ខណៈ​មាន​រូបភាព​ជាច្រើន​ទៀតផង​ដែរ​នៃ​អំពើ​ឃោរឃៅ​ពីមុនៗ​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ភេរវកម្ម​នេះ​។​

​ការឃោសនា​នេះ​បានកើត​ឡើង ខណៈដែល​អាកាសយានដ្ឋាន Gatwick របស់​អង់គ្លេស​ទីបំផុត​បាន​បើក​ឡើងវិញ​នូវ​ផ្លូវ​រត់​របស់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ទី​២១​ធ្នូ បន្ទាប់ពី​កងទ័ព​បានដាក់​ពង្រាយ​អាវុធ​ដើម្បី​បាញ់​ទម្លាក់​ដ្រូ​ន​ពីលើ​មេឃ​។​

​ចេតនា​របស់​អ្នកបញ្ជា​ដ្រូ​ន​គឺ​ដឹង​មិន​ច្បាស់​ទេ​។ ប៉ូលិស​បាន​និយាយថា​គ្មានអ្វី​អាច​លើកឡើងថា​ការជាប់គាំង​អាកាសយានដ្ឋាន​មមាញឹក​បំផុត​មួយ​នៅ​ទ្វីបអឺរ៉ុប​គឺជា​ការវាយប្រហារ​ភេរវកម្ម​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

ពួក​អាយ​ស៊ី​ស​បង្ហាញ​ដ្រូ​ន​ដឹក​ប្រអប់​សំបុត្រ​ហោះ​រំលង​លើ​ទីក្រុង​ញូវយ៉ក