ពួក​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​និយាយ​ទាំង​កំហឹង​ថា ជែក​គី ចាន់ មិន​ស្វាគមន៍​ក្នុង​វៀតណាម​ទេ​

163
ចែករម្លែក

​ការគាំទ្រ​របស់​តារា​សម្តែង​ជែក​គី ចាន់​ចំពោះ​ខ្សែបន្ទាត់​សមុទ្រ​ខាងកើត ៩ ត្រេ​​របស់​ចិន​បាន​បង្កឱ្យមាន​ការប្រឆាំង​ជា​សាធារណៈ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គាត់​នៅ​ប្រទេស​វៀតណាម​នាពេលខាងមុខ​។​

​ពួក​អ្នក​ប្រើ​បណ្តាញ​សង្គម​វៀតណាម​ជាច្រើន​នាក់​បាន​ចែករំលែក​ផ្ទាំង​រូបភាព​មួយ ដែលមាន​រូប​របស់​ជែក​គី​ចាន់​ជាមួយ​សញ្ញា​ខ្វែង​ពណ៌​ក្រហម​ដើម្បី​បង្ហាញ​ពី​ការខឹង​សម្បារ​របស់​ពួកគេ​ជាមួយនឹង​ព្រឹត្តិការណ៍​មួយ​នៅ​ក្រុង​ហាណូយ ដែល​ចូលរួម​សម្តែង​ដោយ​តារា​ហុងកុង​រូបនេះ​។​

​លោក​ចាន់​គ្រោង​នឹងចូលរួម​ព្រឹត្តិការណ៍ ១០ វិច្ឆិកា​ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៣០ របស់​អង្គការ​ការវះកាត់​ស្នាមញញឹម​វៀតណាម (OSV) ដែល​គាំទ្រ​ដល់​កុមារ​វៀតណាម​ដែល​ខូច​មុខមាត់​។​

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ឡេ ម៉ៃ និយាយថា “​ខ្ញុំ​ពេញចិត្ត​ចំពោះ​អ្វីដែល OSV បានធ្វើ​ហើយ​ខ្ញុំ​ចង់ឱ្យ​អង្គការ​នេះ​បន្ត​អភិវឌ្ឍ​ប៉ុន្តែ​ខ្ញុំ​ជំទាស់​នឹង​បុរស​ម្នាក់ ដែល​គាំទ្រ​ខ្សែបន្ទាត់​៩​ត្រេ​និង​បោះបង់ចោល​កូនស្រី​របស់គាត់​។ គាត់​មិនអាច​ធ្វើជា​ឯកអគ្គរដ្ឋទូត​របស់ OSV បានទេ​”​។​

​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ម្នាក់ទៀត​ឈ្មោះ មី​ខា​អ៊ែ​ល ម៉ៃ ខូ​យ និយាយថា “​យុទ្ធនាការ​របស់ OSV គឺមាន​អត្ថន័យ ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​ម្នាក់នេះ​ថោកទាប​ខ្លាំងណាស់​”៕ ដោយ៖ កញ្ញាដាលីស

ជែក​គី ចាន់​មិន​ត្រូវបាន​ស្វាគមន៍​ក្នុង​វៀតណាម​ទេ