ពួក​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី​ទើបនឹង​រកឃើញ​ថ្នាំ​មានលទ្ធភាព​ព្យាបាល​មហារីក​

799
ចែករម្លែក

​ពួក​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី ថ្មីៗ​នេះ បានសម្រេច​ជំហាន​ដ៏​ធំ​មួយ​ក្នុង ការស្រាវជ្រាវ​ដោយ​ការ រកឃើញ​ថ្នាំ​ថ្មី មានលទ្ធភាព​នាំ​កោសិកា​មហារីក​ក្នុង សរីរាង្គ​សត្វ​ចូលក្នុង​សភាព “​បង្កក​ខ្លួន​” ដូចជា​ថ្នាំ ARU កំពុង​អនុវត្តន៍​ចំពោះ​អ្នក ជំងឺ​ដែល​ផ្ទុកមេរោគ​ហ៊ី​វ​ឬ​មាន​ជំងឺ អេដស៍​, ធ្វើឱ្យ​កោសិកា​មហារីក​ពុំមាន លទ្ធភាព​បង្កើត​ជាថ្មី​ហើយ​ជាងនេះទៀត គឺ​មិន​បង្ក​ប្រតិកម្ម​បន្ទាប់ បន្សំ​មាន​គ្រោះ ថ្នាក់​ដូចជា​វិធី​ព្យាបាល​មហារីក​បច្ចុប្បន្ន ។​
​ ​
​ការស្រាវជ្រាវ​ទើបត្រូវ​បាន ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​ធម្មជាតិ​បាន បង្ហាញថា ថ្នាំ​ថ្មី​នេះ​ពុំ​ត្រឹម តែ​បញ្ឈប់ ការរីកចម្រើន​របស់​កោសិកា​មហារីក ឈាម​និង​មហារីក​ថ្លើម តែ​នៅ​ទប់ស្កាត់ មហារីក​រើ​ឡើងវិញ នៅលើ​សត្វ​កណ្តុរ ពិសោធន៍ ។ តាម​ប្រធាន​ក្រុម​ស្រាវជ្រាវ ធី​ម ថូ​ម៉ាស (Tim Thomas) នោះ​ការ ពិសោធន៍​ជាក់ស្តែង បានផ្តល់​លទ្ធផល យ៉ាង​ល្អ​ក្នុងការ​ទប់ស្កាត់​ដុំ​គីស ហើយ មិន​បង្ក​គ្រោះថ្នាក់​ដល់​កោសិកា​ល្អ​នៅ ជុំវិញ​វា ។​
​ ​
​តាម​សាស្ត្រាចារ្យ អាន វូ​ស (Anne Voss)​សហ​ដឹកនាំ​ការស្រាវជ្រាវ បានឱ្យដឹងថា ក្រុម​សារជាតិ ចម្រុះ​ក្នុង​ថ្នាំ នឹង​ជួយ​ទប់ស្កាត់​កោសិកា​មហារីក​ចែក បំបែក​ដោយ​វិធី​ពន្លត់​លទ្ធភាព​ស្វ័យ រំញោច​សកម្មភាព​នៅ​ដំណាក់កាល ដំបូង របស់​ខួប​បង្កើត​កោសិកា ។ កោសិកា​ទាំងនេះ នឹងមិន​ងាប់​, តែ​វា នឹងមិន​អាច​ចែក​បំបែក​ទៀត ក៏​ដូច​មាន ន័យ​ថា​នឹងមិន​អាច​កកើត​ដុះដាល​ទៀត​។​
​ ​
​មុននេះ ក៏មាន​ក្រុមហ៊ុន​ឱសថ ធំៗ​ជាច្រើន ធ្វើការ​ពិសោធន៍​ពពួក​ថ្នាំ មានលទ្ធភាព​រារាំង​កោសិកា ដូចជា ក្រុម​ស្រាវជ្រាវ​កំពុង​ធ្វើ តែ​សុទ្ធតែ បរាជ័យ ។ ប៉ុន្តែ ពួក​អ្នកវិទ្យាសាស្ត្រ អូស្ត្រាលី​នៅតែ បន្ត​ស្រាវជ្រាវ​អំពី​វា បាន​ជិត​១​ទសវត្សរ៍ និង​ពិសោធន៍ ដល់ ជិត ៥០០.០០០ ប្រភេទ​នូវ សារជាតិ ចម្រុះ​ផ្សេងៗ​គ្នា​ទៅលើ​ស្រទាប់ ប្រូតេអ៊ីន នេះហើយ​ទទួលបាន​លទ្ធផល​ល្អ ជាមួយនឹង​សារធាតុ បច្ចុប្បន្ន កំពុង​ត្រូវបាន​ប្រើប្រាស់ ។ ជំហាន​បន្តទៀត លោក សាស្ត្រាចារ្យ ថា​នឹង​បង្កើត​ទំនាក់ទំនង សហការ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ក្នុង វិស័យ​ឱសថ ដើម្បី​ដំណើរការ​ពិសោធន៍​លើ​មនុស្ស ៕ ប្រែ​សម្រួល​: រតនៈ​


#