ពួក​អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា ការ​បឺត​មាត់​គ្នា​អាច​ចម្លងជំងឺ​កាមរោគ​ខ្ពស់ជាង​ការរួម​ភេទ​តាម​មាត់​

1505
ចែករម្លែក

​ក្រុម​អ្នកស្រាវជ្រាវ​បាន​ព្រមាន​ថា ការ​បឺត​មាត់​គ្នា​ដោយ​ប្រើ​អណ្តាត​អាច​រីក​រាលដាល​ការឆ្លង​ជំងឺ​កាមរោគ ប្រភេទ​ប្រមេះ​បាន​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយថា ជំងឺ​កាមរោគ​នេះ​អាច​ឆ្លង​តាមរយៈ​ទឹកមាត់ ទោះបីជា​ទីភ្នាក់ងារ​សុខ​ភាព​ជាតិ​អង់គ្លេស (NHS) ច្រាន​ចោលការ​ថើប​ជា​វិធី​មួយ​នៃ​ការចម្លង​មេរោគ​ក៏ដោយ​។​

​ក្រុម​អ្នកស្រាវជ្រាវ​អូស្ត្រាលី​ទាំងនោះ​បាន​អះអាងថា ការឆ្លង​រាលដាល​ជំងឺ​ប្រមេះ​តាមរយៈ​ការ​បឺត​មាត់​គ្នា អាចជា​រឿង​កើតឡើង​ទូទៅ​ជាង​ការរំពឹងទុក​ទៅទៀត​។​

​ពួកគេ​បាន​រកឃើញថា បុរស​ស្រលាញ់​ភេទ​ដូចគ្នា​ទំនងជា​មាន​រោគ​ប្រមេះ​នៅក្នុង​បំពង់​កជាង​នៅលើ​លិង្គ​របស់​ពួកគេ ហើយ​ហានិភ័យ​នៃ​ការរីក​រាលដាល​ជំងឺ​នេះ​គឺ​ខ្ពស់​សម្រាប់​ការ​បឺត​មាត់​ជាង​ការ​រួមភេទ​តាម​មាត់​។​

​អ្នកវិទ្យាសាស្ត្រ​បាន​ណែនាំ​ថា ថ្នាំ​ប្រឆាំង​មេរោគ​អាច​ត្រូវបាន​បង្កើតឡើង​ដើម្បី​ព្យាយាម​សម្លាប់​បាក់តេរី ដែល​អាច​បណ្តាលឱ្យ​ឈឺបំពង់ក​និង​ហើម​កូនកណ្តុរ​។​

​ការស្រាវជ្រាវ​ទៅលើ​ជំងឺ​ប្រមេះ​ចេញពី​ក្រអូមមាត់​ឬ​បំពង់ក​នេះ​បាន​កើតឡើង ចំពេល​មានការ​ព្រួយបារម្ភ​អំពី “​កំពូល​” ជំងឺ​កាមរោគ​ប្រមេះ កំពុងមាន​ភាពស៊ាំ​ទៅនឹង​ថ្នាំ​។​

​លទ្ធផល​ស្រាវជ្រាវ​នេះ​គឺធ្វើឡើង​ដោយ​អ្នកវិទ្យាសាស្ត្រ​នៅ​សា​លក​វិទ្យាល័យ​ម៉ូ​ណាស និង​មណ្ឌល​សុខភាព​ផ្លូវភេទ​មែ​ល​ប៊​ន​ក្នុងប្រទេស​អូស្ត្រាលី ដែល​ស្ទាបស្ទង់​ទៅលើ​បុរស​ខ្ទើយ និង​បុរស​ចូលចិត្ត​រួមភេទ​ជាមួយ​ខ្ទើយ​ប្រហែល ៣.០០០ នាក់​នៅក្នុង​ទីក្រុង​មែ​ល​ប៊​ន​៕ ដោយ៖ កញ្ញាដាលីស

រោគ​ប្រមេះ​អាច​ឆ្លងតាម​រយៈ​ការ​បឺត​មាត់​គ្នា