ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក​រកឃើញ​វិធី​ទប់ស្កាត់​មិនឱ្យ​មហារីក​រាលដាល​

1417
ចែករម្លែក

ចំពោះ​អ្នកជំងឺ​មហារីក​ម្នាក់ ការ​ដុះ​ដុំ​សាច់​ដំបូង​ពុំទាន់​គួរឱ្យខ្លាច ពិតប្រាកដ​នោះទេ ព្រោះ​ការវះកាត់ ព្យាបាល​ដោយ​គីមី និង​កាំរស្មី​បណ្តោះ អាសន្ន អាច​ទប់ស្កាត់​មហារីក និង​ជួយ​ឱ្យ​នៅរស់​បន្ថែម​បាន ជាច្រើន​ឆ្នាំ ក៏ប៉ុន្តែ ពេលដែល​មហារីក​ឈានទៅ​ដំណាក់ កាល​រាលដាល អត្រា​នៅរស់​របស់​អ្នក ជំងឺ​នឹង​ទាប​បំផុត ។​
​ ​
​ព័ត៌មាន​គួរឱ្យ​ត្រេកអរ​មួយ សម្រាប់​អ្នកជំងឺ​មហារីក គឺ​ពួក​អ្នក វិទ្យាសាស្ត្រ​អាមេរិក ថ្មីៗ​នេះ បាន​រក ឃើញ​វិធី​ទប់ស្កាត់​ដំណើរការ​រាល ដាល​របស់​ជំងឺមហារីក ។ វិធីសាស្ត្រ កំពុង​ត្រូវបាន​ពិសោធន៍​លើស​ត្វ កណ្តុរ ពាក់ព័ន្ធ​ដល់​សារជាតិ​បំប្លែង 2០-HETE ។ នោះ​ជា​ម៉ូលេគុល “​ក្បត់ សរីរាង្គ​” មួយ​ផ្គត់ផ្គង់​ហាក់ ដូច​គ្រប់ លក្ខខណ្ឌ​ឱ្យ​មហារីក​រាលដាល ។​
​ ​
​ការ​រាលដាល​ជា​ដំណើរការ “​ស្វែងរក​កន្លែង​នៅ​ថ្មី​” របស់​កោសិកា មហារីក ។ ជំនួស​ឱ្យនៅ​ស្ងៀម​ក្នុង ដុំ​សាច់ ដំបូង វា​ចាប់ផ្តើម​ធ្វើដំណើរ​តាមផ្លូវ សរសៃឈាម ដើម្បី “​បោះទីតាំង​” លើ ផ្នែក​ផ្សេងៗ​ក្នុង​សរីរាង្គ ។ មហារីក រាលដាល ធ្វើឱ្យ​ដុំ​សាច់​ដុះ​ឡើង​គ្រប់ កន្លែង​, ទូទៅ​បំផុត គឺ​នៅ​កូនកណ្តុរ ឈាមស​, ឆ្អឹង​, ថ្លើម និង​ខួរក្បាល ។ ដូច្នេះហើយ ទិស​ស្រាវជ្រាវ​សំខាន់ របស់​ផ្នែក​មហារីក គឺ​ធ្វើយ៉ាងណា​រំលត់​ឱ្យបាន​នូវ ដំណើរការ​នេះ ។ ដើម្បី ធ្វើបាន​រឿង​នោះ ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​តាមដាន សារជាតិ​បំប្លែង​មួយ​មាន ឈ្មោះថា 2០-HETE ក្នុង​សរីរាង្គ ដែល ជំនួស​យ៉ាងសកម្ម​ឱ្យ​កោសិកា​មហារីក រាលដាល ។ ពួក​អ្នកវិទ្យាសាស្ត្រ​បាន ប្រើប្រាស់​ម៉ូលេគុល​មួយ​ហៅថា HETOO16 ដើម្បី​រារាំង 2០-HETE មិន ឱ្យ​វា​ជួយ​ដល់​កោសិកា​របស់​មហារីក រាលដាល ។ លទ្ធផល​តែ​២​ថ្ងៃ ក្រោយ​លទ្ធភាព​បន្លាស់​ទី​របស់ កោសិកា​មហា រីក ត្រូវ​ទប់ស្កាត់ ។​
​ ​
​ទោះបី HETOO16 ពុំទាន់​ត្រូវ ពិសោធន៍​លើ​មនុស្ស​តែ​ការស្រាវជ្រាវ នេះ បង្ហាញថា 2០-HETE នឹង​ជា​គោល ដៅ​ស្រាវជ្រាវ​ថ្មី​ប្រសិន​ពួក​អ្នកវិទ្យាសាស្ត្រ ចង់រក​វិធី​ទប់ស្កាត់​មហារីក​រាលដាល ៕ ប្រែ​សម្រួល​៖ រតនៈ​

ពេល​មហារីក​ឈានទៅ​ដំណាក់កាល​រាលដាល អត្រា​នៅរស់​របស់​អ្នកជំងឺ​នឹង​ទាប​បំផុត​