ពួក​អ្នក​ចាប់រំលោភ ត្រូវបាន​នាំខ្លួន​ឱ្យ​ដើរ​បង្ហាញមុខ​នៅតាម​ផ្លូវ​នៅ​ឥណ្ឌា

3326
ចែករម្លែក

ពួក អ្នក ចាប់រំលោភ ៤ នាក់ ដែល ត្រូវបាន ចាប់ខ្លួន នោះ ត្រូវបាន បង្ខំ ឱ្យ ដើរ បង្ហាញមុខ នៅតាម ផ្លូវ នៅ ប្រទេស ឥណ្ឌា ភាគ កណ្តាល ដើម្បី ធ្វើ ឱ្យ ពួកគេ អាម៉ាស់មុខ ចំពោះ អំពើ ឧក្រិដ្ឋ ដែល ពួកគេ ត្រូវ ចោទប្រកាន់ នោះ ។

តាម រូបភាព វីដេអូ បានបង្ហាញ ពួក អ្នក ចាប់រំលោភ ៤ នាក់ នេះ ត្រូវបាន បណ្តើរ តាមផ្លូវ កាត់ ហ្វូងមនុស្ស ដែលមាន ស្ត្រី ច្រើន នាក់ ដោយ រួម ទាំង ប៉ូលិស ស្រី ម្នាក់ ផងដែរ នោះ បានដាក់ វេន គ្នា ទះកំផ្លៀង និង វាយតប់ លើ ពួកគេ ។

ពួក អ្នក ចាប់រំលោភ ៤ នាក់ នេះ ដែល តាម ការចោទប្រកាន់ ថា បាន ចាប់ពង្រត់ និង ចាប់រំលោភ និស្សិត អាយុ ២០ ឆ្នាំ ម្នា ក់នៅ ទីក្រុង Bhopal នៅ រដ្ឋ Madhya Pradesh ហើយ បាន គំរាម សម្លាប់ នាង និង ក្រុមគ្រួសារ របស់ នាង ។

ប៉ូលិស បាន និយាយថា ជនរងគ្រោះ នេះ ត្រូវបាន ចាប់ពង្រត់ នៅ ទីក្រុង Bhopal ដោយ មនុស្ស ២ នាក់ ក្នុងចំណោម ក្រុម អ្នក ចាប់រំលោភ ខាងលើនេះ ហើយ នាង ត្រូវបាន នាំទៅ ផ្ទះមួយ ជាទី ដែល ពួក អ្នកផ្សេង បាន ចូលរួម ជាមួយ ពួកគេ និង ចាប់រំលោភ នាង ។

លោក Rahul Kumar Lodha មន្ត្រីប៉ូលិស ជាន់ខ្ពស់ បាន និយាយថា ” ពួក អ្នក ចាប់រំលោភ ៤ នាក់ នេះ ត្រូវបាន ចាប់ខ្លួន ” និង បណ្តើរ នៅតាម ផ្លូវ កាត់ តាម ទីក្រុង នេះ ដើម្បី ធ្វើឱ្យ ជនល្មើស ផ្សេងទៀត មានការ ភ័យខ្លាច និង បង្កើន ទំនុកចិត្ត ដល់ ក្រុម ជនរងគ្រោះ ដទៃទៀត ឱ្យ ចេញមក ប្រាប់ ក្រុម អាជ្ញាធរ បើសិន មាន ករណី ចាប់រំលោភ នោះ ៕ ដោយ ៖ សុខា /sn

អ្នក ចាប់រំលោភ ៤ នាក់ នេះ ត្រូវបាន បង្ខំ ឱ្យ ដើរ បង្ហាញមុខ នៅតាម ផ្លូវ