ពួក​អ្នក​ចិញ្ចឹមសត្វ​ជនជាតិ​បារាំង​នាំ​ចៀម​ជាង ១.០០០ កាន់កាប់​នៅ​កណ្តាល​ក្រុង​លី​យ៉ុង​ដើម្បី​តវ៉ា​រឿង​ឆ្កែចចក​វាយប្រហារ​សត្វ​ចៀម​

538

​ពួក​អ្នក​ចិញ្ចឹមសត្វ​បាន​នាំ​ចៀម​ជាង ១.០០០ ក្បាល ដើរចូល​ទីលាន​មួយ​នៅ​កណ្តាល​ទីក្រុង​លី​យ៉ុង ប្រទេស​បារាំង ដើម្បី​តវ៉ា​ប្រឆាំងនឹង ការវាយប្រហារ​ពី​សំណាក់​ឆ្កែចចក កាល​ថ្ងៃ​ចន្ទ​ទី​៩ តុលា​។​

​ក្រុម​អ្នក​ចិញ្ចឹមសត្វ​ចៀម​បាន​ព្រមាន​ថា សត្វ​ចចក​ដែល​បាន​ត្រឡប់មក​ប្រទេស​បារាំង​វិញ​នៅ​ដើម​ទសវត្សរ៍ ១៩៩០ និង​មាន​ចំនួន ៣៦០ ក្បាល បាន​គំរាមកំហែង​ដល់​ការចិញ្ចឹម​ចៀម​ដើម្បី​ជីវភាព​រស់នៅ​របស់​ពួកគេ​។​

​អ្នក​ចិញ្ចឹម​ម្នាក់​បាន​និយាយថា ជា​លទ្ធផល​ទោះបី​ជាមាន​សត្វ​ឆ្កែចចក​តិចតួច​នៅ​ទីនោះ ប៉ុន្តែ​សត្វ​ចៀម ៨០០.០០០ ក្បាល​នេះ​បានក្លាយ​ទៅជា​ចំណី​សម្រាប់​ចចក​។​

​សត្វ​ចៀម​នៅក្នុង​តំបន់​អា​វ៉េ​រ៉ុ​ន (​នៅ​ជិត​ទីក្រុង​លី​យ៉ុង​) ត្រូវតែ​អនុញ្ញាតឱ្យ​ស៊ី​ស្មៅ​ដោយ​សេរី ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ការផលិត​ឈី​ឈ្មោះ Roquefort ដែលជា​ឈី​ស​ពណ៌​ខៀវ​ដ៏​ល្បីល្បាញ​ផលិត​ពី​ទឹកដោះ​ចៀម​៕ ដោយ៖ កញ្ញាដាលីស