ពួយ​អា​វ៉ង់ អាច​ប្រាប់​ពី​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង​របស់​អ្នក​

330
ចែករម្លែក
  • 1
    Share

ការស្រាវជ្រាវ​បង្ហាញថា បុរស​ម​ជ្ឈឹ​ម​វ័យ​អាច​ពួយ​អា​វ៉ង់​ជាប់​ជាង ៤០ ដង នឹង​ថយចុះ ៩៦%​នូវ ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង ប្រៀប​នឹង​អ្នក​អាច​ធ្វើបាន​តិចជាង ១០ ដង ។​

​ជំងឺ​បេះដូង​ជា​មូលហេតុ​បង្ក​គ្រោះថ្នាក់​ទី​១ លើ​ពិភពលោក ។ បច្ចុប្បន្ន ពួក​វេជ្ជបណ្ឌិត​សំខាន់​ត្រួតពិនិត្យ​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង នៅលើ​ខ្លួន​បុរស​ដោយ​វិធី​ឲ្យ​ពួកគេ​រត់​លើ​ម៉ាស៊ីន ។​

​ប៉ុន្តែ ការស្រាវជ្រាវ​ថ្មី​មួយ របស់​សាកលវិទ្យាល័យ​ហា​វ៉ាដ នៅ​អាមេរិក បាន​បង្ហាញថា លំ​ហាត់​សាមញ្ញ​មួយ ដូចជា​ពួយ​អា​វ៉ង់ អាច​ប្រាប់​ឲ្យ​ដឹង​ពី​សុខភាព​របស់​សរសៃឈាម​បេះដូង ។ ប្រការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល គឺ​លទ្ធផល​ពី​ការត្រួតពិនិត្យ​លទ្ធភាព​ពួយ​អា​វ៉ង់​ប្រាកដ​ជាង​លឿន​ជាង ច្បាស់លាស់​ជាង ប្រៀប​នឹង​លទ្ធផល​របស់​លំ​ហាត់​លើ​ម៉ាស៊ីន​រត់​។

​ពួក​អ្នកស្រាវជ្រាវ​ឲ្យ​ដឹងថា លទ្ធភាព​ពួយ​អា​វ៉ង់ អត្រា​ផ្ទុយ​ជាមួយនឹង​ហានិភ័យ​ឈឺបេះដូង ក្នុង​រង្វង់ ១០ ឆ្នាំ ចំពោះ​បុរស​អាយុ​ពី ២១ ទៅ ៦៦ ឆ្នាំ ។ អាស្រ័យ​ហេតុ​នោះ សមត្ថភាព​ពួយ​អា​វ៉ង់​ដែលជា​វិធានការ​សម​ញ្ញ​មួយ​, មិន​អស់ប្រាក់ អាចជួយ​វាយតម្លៃ​ស្ថានភាព​មុខងារ​បេះដូង​រប​ស់បុរ​សម​ជ្ឈឹ​ម​វ័យ ។​

​ការស្រាវជ្រាវ​លើ​បុរស ១០៤ នាក់ មាន​អាយុ​មធ្យម ៤០ ឆ្នាំ ក្នុង​រយៈពេល ១០ ឆ្នាំ បង្ហាញថា បុរស​អាច​ពួយ​អា​វ៉ង់​ជាប់​ជាង ៤០ ដង មាន​ហានិភ័យ​កើត​ជំងឺ​បេះដូង​ទាប​ជាង ៩៦% ។ អ្នក​អាច​ធ្វើបាន​ពី ១១ ដង ឡើង​ទៅបាន​ថយចុះ​យ៉ាងច្រើន​ហានិភ័យ​ឈឺបេះដូង និង​ស្ត្រូ​ក ប្រៀប​នឹង​អ្នក​អាចធ្វើ​បានតែ ១០ ដង ឬ តិចជាង ៕ ប្រែ​សម្រួល​: រតនៈ​

#