ពេជ្រ សោភា​ទទួលបាន​កាដូ​ដ៏​ភ្ញាក់ផ្អើល​ពី​ក្រុមហ៊ុន​អុ​ប​ប៉ូ​ក្នុង​ថ្ងៃកំណើត​

701

(​ភ្នំពេញ​)៖ នា​ថ្ងៃ​ខួបកំណើត​របស់​កំពូល​តារាចម្រៀង ពេជ្រ សោភា ថ្ងៃទី​៩ ខែមិថុនា ក្រុមហ៊ុន អុ​ប​ប៉ូ​បាន​បញ្ជូន​អ្នកតំណាង​ឱ្យទៅ​ចូលរួម​និង​ជូន​កាដូ​ដល់​អ្នកនាង​។​

​តាមរយៈ​ផ្សាយ​បន្ត​ផ្ទាល់​វីដេអូ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អ្នកនាង​បានឃើញ​ថា អ្នកនាង​មាន​ភាព​រីករាយ​ជាខ្លាំង នៅ​ខណៈដែល​អ្នកនាង​ធ្វើការ​ផ្សង​និង​ផ្លុំ​ពន្លត់​ទៀន នៅលើ​នំ​ខេ​ក របស់​អុ​ប​ប៉ូ​(OPPO)​។ អ្នកនាង​មាន​ចំណាប់អារម្មណ៍​ថា “​នំ​នេះ​គឺមាន​ន័យ​ជាងគេ នៅក្នុង​ចំណោម​ការងារ​របស់ខ្ញុំ​។ OPPO​ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​ខ្ញុំ​ច្រើន ខ្ញុំ​ធ្វើការ​ជាមួយ OPPO ពីរ​ឆ្នាំ​អាច​និយាយថា ស្មា​ត​ហ្វូ​ន​មួយ​ហ្នឹង​បានធ្វើ​ឲ្យ​ខ្ញុំ​មានសំណាង​ដូចគ្នា អរគុណ​ដល់ OPPO……..”​។

​អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ​គឺជា​កាដូ​ដែល​អ្នកនាង​ទទួលបាន​ពី​OPPO គឺ​ទូរស័ព្ទដៃ​ស៊េរី​ចុង ក្រោយ​របស់​OPPO គឺ​R15 Pro ពណ៌​ស្វាយ វា​ពិតជា​ធ្វើ​ឲ្យ​អ្នកនាង​ភ្ញាក់ផ្អើល​និង​ពេញចិត្ត​ជាខ្លាំង លើសពីនេះ​ទៀត កាដូ​ទី​៣​របស់​OPPO​គឺ​កម្រង​សៀវភៅ​អនុស្សាវរីយ​ដែល​ចងក្រង​នូវ​រូបភាព របស់​អ្នកនាង​ពេជ្រ សោភា ចាប់ពី​ពេលដែល​អ្នកនាង​ចាប់​ដៃគូ​សហការ​ជាមួយ​OPPO រហូតដល់ បច្ចុប្បន្ន​រួមជាមួយ​នឹង​ពាក្យពេចន៍​ជូនពរ​ដែល​ត្រូវបាន​ជ្រើស​ចេញពី​សារ​ជូនពរ​របស់​អ្នកគាំទ្រ​ដែល​បាន​សរសេរ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​OPPO​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន OPPO ពិតជា​បាន​យកចិត្តទុកដាក់​ចំពោះ​តារា​តំណាង​របស់ខ្លួន មែនទែន គឺ​មិន​ត្រឹមតែ​ជូន​កាដូ​សម្រាប់ កំពូល​តារាចម្រៀង ពេជ្រ សោភា ប៉ុណ្ណោះ​ទេ ថែមទាំង មាន​ការជូន​រង្វាន់​ទៅដល់​អ្នកគាំទ្រ​ដែល​បាន​ចូលរួម​សរសេរ​ពាក្យ​ជូនពរ​ទៅកាន់​អ្នកនាង ពេជ្រ សោភា​ទៀត ដែល​រង្វាន់​នោះ​ក៏​ជា​ទូរស័ព្ទ​OPPO R15 Pro ផងដែរ​។ ចំពោះ​ទូរស័ព្ទ​ម៉ូ​ដែល R15 Pro​នេះ វា​មាន​លក្ខណៈពិសេស​និង​គុណសម្បត្តិ​ដូចជា​៖ ការ​រចនា​រូបរាង​បែប​ថ្មី (Gradient Color) វា​ធ្វើ​ឲ្យ​ទូរស័ព្ទ​កាន់តែ​លេចធ្លោ ហើយ​មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស​គឺ Cosmic Purple និង Ruby Red​។ ចំណែកឯ​ការ​រចនា​តួខ្លួន​គឺ​បែប​កញ្ចក់ ៣D កាន់តែ​ងាយស្រួល​ក្នុងការ​ចាប់​កាន់​។

បើ​និយាយ​ពី​អេក្រង់​វិញ វា​បំពាក់​នូវ​អេក្រង់ AMOLED ទំហំ​ធំ ៦.២៨ inch Super Full Screen​។ ចំពោះ​កាមេរ៉ា​វិញ OPPO R15 Pro​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ ទំហំ​20MP + 16MP (​កាំ​ពន្លឺ​ធំ F/1.7) ឯ​កាមេរ៉ា​មុខ​ទំហំ​ធំ 20MP + AI Beauty 2.0 ហើយ​មុខងារ​ស្កេ​ន​មុខ ដោះ​សោរ កាន់តែ​រហ័ស​។ OPPO R15 Pro មាន RAM 6GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ ១២៨GB បំពាក់​មកជា​មួយ​ឈី​ប Snapdragon ៦៦០ AIE, Octa-Core, ២.២ GHz ប្រើប្រាស់​នូវ System ColorOS ៥.០ ដើរ​ដោយ​Android ៨.១​។ កាន់តែ​ពិសេស​ទៀត​នោះ វា​មាន​កំលាំង​ថ្ម​ធំ ទំហំ ៣៤៤០mAh ថែមទាំង​ភា្ជ​ប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC សាក​5​នាទី និយាយបាន​2​ម៉ោង​៕ ដោយ​: សុផល​

​អុ​ប​ប៉ូ ជូន​កាដូ​ដល់​អ្នកនាង ពេជ្រ សុភា ក្នុង​ថ្ងៃ​ខួបកំណើត​