ពេលនេះ​រថយន្ត​១៤​គ្រឿង​និង​ត្រាក់ទ័រ​មួយគ្រឿង​ដុត​កម្ទេចចោល​នៅ​ស្ទឹងត្រែង​

338
ចែករម្លែក

ដោយៈ​សុខុម​ស្ទឹងត្រែង​:​ចាប់តាំងពី​មាន​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់ជាតិ​ថ្ងៃទី​៩​កក្កដា​មកដល់​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០១៩​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​បាន​ដុត​មធ្យោបាយ​បទល្មើស​១៥​គ្រឿង​ហើយ​។​
​សមត្ថកិច្ច​ចម្រុះ​នៃ​ខេត្តស្ទឹងត្រែង​បាន​ដឹកនាំ​កម្លាំង​ដោយ​លោក​អៀង​វ៉ាន់ឌី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រកឃើញ​រថយន្ត​ប៉ា​កុង​ចំនួន​៦​គ្រឿង​ពាក់ព័ន្ធ​នឹង​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​នៅក្នុង​ទីតាំង​ភូមិ​ស្រែគរ​ថ្មី​ចំនួន​៤​គ្រឿង​និង​នៅ​ភូមិ​ច្រប់​ចំនួន​២​គ្រឿង​។

ព្រមទាំង​បានធ្វើ​ការដុត​កម្ទេចចោល​នៅ​ស្រុក​សេសា​ន​កាលពី​ល្ងាច​ថ្ងៃទី​១៧​ខែកក្កដា​។​នៅ​ព្រឹក​ថ្ងៃទី​១៨​កក្កដា​នេះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​រថយន្ត​ប៉ា​កុង​ចំនួន​២​គ្រឿង​និង​ត្រាក់ទ័រ​មួយគ្រឿង​ក្នុងស្រុក​សៀម​ប៉ាង​និង​បាន​ដុត​កម្ទេចចោល​ទាំងអស់​បន្ថែមទៀត​។​

សូម​រំលឹកថា​កាលពី​ថ្ងៃទី​១៤​ខែកក្កដា​កន្លងទៅនេះរ​ថ​យន្ត​ប៉ា​កុង​ចំនួន​៦​គ្រឿង​ក៏បាន​ដុត​កម្ទេចចោល​នៅ​ភូមិ​ស្រែ​ស្រណុក​ថ្មី​ឃុំ​ក្បាល​រមាស​ស្រុក​សេសា​ន​ចាប់តាំងពី​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់ជាតិ​។​ខេត្តស្ទឹងត្រែង​ដុត​រថយន្ត​ដែលជា​មធ្យោបាយ​ដឹក​បទល្មើស​អស់​១៤​គ្រឿង​និង​ត្រាក់ទ័រ​មួយគ្រឿង​៕S/