ពេលព្រឹក​ញ៉ាំ​អ្វី​ទើប​ស្គម​លឿន​?

1393
ចែករម្លែក
  • 3
    Shares

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាចធ្វើឱ្យ អ្នក​ស្គម​បាន ក្រោយ​ពេលដែល​អ្នក ពិសា​នៅពេល​ព្រឹក​។ តើ​មាន​អ្វី​ខ្លះទៅ​?
​ ​
១. អ្នក​អាច​ពិសា​កាហ្វេ​បាន ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​អ្នក​ឱ្យមាន អារម្មណ៍​បំពេញការងារ​ទេ ថែមទាំង អាចជួយ​ក្រពះ​អ្នក​ឱ្យ​រំលាយ​អាហារ បាន​លឿន ដោយ​មិន​ងាយ​ធ្វើឱ្យ​អ្នក​ប្រឈមមុខ នឹង​ជំងឺ​ទល់លាមក​ឡើយ​។ ជា​ហេតុដែល​អាចធ្វើឱ្យ​អ្នកមាន​រាង​ស្គម បាន​ព្រោះ​អាហារ និង​ជាតិ​ខ្លាញ់ ទាំងឡាយ​អាចរំលាយ​អស់​បាន​យ៉ាង លឿន​។​
​ ​
២. អ្នក​អាច​ឆុង​ទឹកឃ្មុំ​ពិសា​នៅ ពេលព្រឹក​បាន ប៉ុន្តែ​សីតុណ្ហភាព​នៃ ទឹក​មិនគួរ​លើសពី​៥០ អង្សា​សេ​ឡើយ ព្រោះ​អាចធ្វើឱ្យ​បាត់បង់​សារធាតុចិញ្ចឹម ដែលមាន​លើទឹក​ឃ្មុំ​នោះ​។ ដូចនេះ នៅពេល​ព្រឹក អ្នក​អាច​ឆុង​ទឹកឃ្មុំ​នេះ មក​ញ៉ាំ​បាន ដោយ​ឆុង​ជាមួយនឹង​ទឹក​ដែលមាន​សីតុណ្ហភាព ៤០​អង្សា​សេ ទើប​អាចធ្វើឱ្យ​អ្នកមាន​រាង​ស្អាត ដោយ ជួយ​អ្នក​ឱ្យ​ងាយស្រួល​បត់ជើងធំ​បាន​។ ជា​ហេតុដែល​ធ្វើឱ្យ​អ្នក​មិន​ស្គម​មិនបាន ឡើយ​។​
​ ​
៣. នៅក្នុង​ទឹកដោះគោ​មាន ផ្ទុក​សារធាតុចិញ្ចឹម​យ៉ាងច្រើន​។ ដូចនេះ អ្នក​អាច​ញ៉ាំ​ទឹកដោះគោ នេះ​ចំនួន​មួយ កែវជា​រៀងរាល់​ព្រឹក ព្រោះ​វា​អាចធ្វើ ឱ្យ​រាងកាយ​អ្នក​ស្រូបយក​កាល់ស្យូម បាន​លឿន ដោយ​ល្អ​ចំពោះ​សុខភាព​អ្នក ដែល​ត្រូវការ​ស្រក​ទម្ងន់​ណាស់​។​
​ ​
៤. អ្នក​អាច​យក​គ្រាប់​ជី​ចំនួន ១០​ក្រាម​មក​ឆុង​ទឹក​ញ៉ាំ​ជា​រៀងរាល់ ព្រឹក​បាន ព្រោះ​វា​អាចជួយ​ក្រពះ និង ពោះវៀន​អ្នក​ឱ្យ​ដំណើរការ​ស្រួល ដោយ​អាចធ្វើឱ្យ​អ្នក​ចៀស​ពី​អាកា​រៈ ទល់លាមក​បាន​។ ដូចនេះ​អ្នក​នឹងមាន រាង​ស្អាត ព្រោះ​សារធាតុពុល​ទាំង ឡាយ​បាន​ចាក​ចេញពី​រាងកាយ​អ្នក​អស់​។ អ្នក​អាច​សាកល្បង​អនុវត្តន៍​តាម វិធី​ទាំងនេះ​បាន ដើម្បី​ទទួលបាន រាង​ស្អាត​ដោយ​មិនដឹង​ខ្លួន ៕ ដោយ​៖ health.com.kh​

#