ពេលព្រឹក​ភ្ញាក់​ពី​គេង​គួរ​ងូតទឹក​ត្រជាក់ ឬ​ទឹក​ក្តៅ​?

629

​ពេលព្រឹក​ភ្ញាក់​ពី​ដំណេក ប្រសិន​ងូតទឹក​ក្តៅ​អ្នក​ងាយ​នឹង​ងងុយ គេង​ឡើងវិញ ចំណែក​ទឹក​ត្រជាក់​នោះ វា​ជួយ​សរីរាង្គ​ភ្លឺស្វាង​ជាង និង​ថែម ទាំង​ផ្តល់​ប្រយោជន៍​ជាច្រើន​ទៀត ដែល ពុំ​សូវ​មាន​អ្នកដឹង ។​
​ ​
​ពួក​អ្នកជំនាញ​ការចាត់ទុក​ថា ពេលយប់​មុន​ចូល​គេង គួរ​ងូតទឹក​ក្តៅ​ឱ្យ សរីរាង្គ​ងាយ​គេង​លក់​ស្រួល​ជាង ។ ​ ​ ​
​រីឯ​ពេលព្រឹក​ល្អ ប្រសិនជា អ្នក​ងូតទឹក​ត្រជាក់ ព្រោះ​វា​អាចជួយ​ឱ្យ មាន​រាង​ស្អាត ស្បែក​ទន់ និង​សក់​ភ្លឺ រលោង​ជាង ។ ការស្រាវជ្រាវ​វិទ្យា សាស្ត្រ​មួយ​ថ្មីៗ​នេះ បញ្ជាក់ថា ទម្លាប់ ងូត​លឿន​នៅពេល​ព្រឹក ដោយ​ទឹក ត្រជាក់​មាន​ពាក់ព័ន្ធ​ដល់​ការបន្ថយ​ជំងឺ តម្កាត់ និង​បង្កើន​កម្រិត​ថាមពល​ឱ្យ សរីរាង្គ ។​
​ ​
​អ្នក​ចិត្តសាស្ត្រ​កីឡា​ជនជាតិ អង់គ្លេស​បានឱ្យដឹងថា “​ពេល​ទឹក​ត្រជាក់ ប៉ះ​ខ្លួន​, ប្រតិកម្ម​ធម្មជាតិ​រប​ស់​អ្នក គឺ ដកដង្ហើម​ខ្លាំង និង​វែង ។ ប្រការនេះ បង្កើន​អុកស៊ីហ្សែន និង​បង្កើនល្បឿន ចលនា​ឈាម​រត់​ទៅដល់​អវយវៈ និង ផ្នែក​ផ្សេងៗ​លឿន​ជាង ។ ខួរក្បាល​ក៏ អាស្រ័យ​តាម​នោះ បានទទួល​បន្ថែម ថាមពល​” ។​
​ ​
​ចំណែក​រឿង​ងូតទឹក​ត្រជាក់ ក៏​ជួយ​ឱ្យមាន​រាង​ស្អាត នោះ​អ្នកជំនាញ ការ​សុខភាព​ចាត់ទុកថា ពេល​កោសិកា ខ្លាញ់​ពណ៌​ត្នោត​ប៉ះ​ជាមួយ​ទឹក​ត្រជាក់ វា នឹង​ប្រែក្លាយជា​សី​តុ​ណ​ភាព ដើម្បី​កម្តៅ សរីរាង្គ​អាស្រ័យ​ហេតុ នោះ វា​អាច បំផ្លាញ​កាឡូរី​បន្ថែមទៀត​។​
​ ​
​ទន្ទឹមនឹងនោះ ការបង្កើន ចរាចរ​ឈាម​ដោយ​ការ​ងូតទឹក​ត្រជាក់ ក៏​រំញោច​ការបង្កើត​កោសិកា​អង្គ​បដិបក្ខ នាំ​ដល់​ការរំដោះ​កោសិកា​ឈាមស ជួយ​ប្រឆាំង​តប​ជំងឺ​តម្កាត់ ៕ ប្រែ​សម្រួល​: រតនៈ​