ពេលវេលា​សមប្រកប​បំផុត​ដែល​អ្នក​គួរតែ​រួមភេទ​ជាមួយ​ដៃគូ​

1428
ចែករម្លែក
  • 63
    Shares

ពេលវេលា​គឺជា​កត្តា​ដ៏​ម៉ឺងម៉ាត់​បំផុត​ក្នុងការ​ទទួលបាន​សុភមង្គល​។ សុភមង្គល​មួយ​នឹង​កើតឡើង​បាន​លុះត្រាតែ​អ្នកដឹង​ពេលវេលា​ណា​ដែល​ត្រឹមត្រូវ​សម្រាប់​ការរួម​ភេទ​ដែរ​។ បើសិនជា​អ្នក​ចង់បាន​សេចក្តីសុខ​កាន់តែខ្លាំង ចូរ​ស្វែងយល់​ផង​ថា​ពេលណា​ទើប​គួរ​រួមភេទ​ជាមួយ​ដៃគូ​បាន​។ ពេលវេលា​រួមភេទ​ដ៏​ត្រឹមត្រូវ​នឹង​ជួយ​ឲ្យ​ជីវិត​រស់នៅ​សប្បាយ និង​មាន​សុខភាព​ល្អ ហើយក៏​អាច​ជំរុញ​ដល់​ការចង់​រួមភេទ​កាន់តែច្រើន​ថែមទៀត​ដែរ​។​

​ពេល​ព្រលឹម​ស្រាងៗ​
​និយាយ​ឲ្យ​ចំ​ទៅ​គឺថា រាងកាយ​របស់​យើង​ត្រូវបាន​រៀបចំឡើង​ដើម្បី​រួមភេទ​នៅពេល​ព្រឹក​តែម្តង ព្រោះ​វា​ជា​ពេលវេលា​មួយ​ដែលជា​ធម្មតា​ត្រូវ​ទៅ​ហាត់ប្រាណ​។ អ្នកស្រាវជ្រាវ​និយាយថា ពេលព្រឹក​គឺ​អ័រម៉ូន​ភេទ​តេ​ស្តូ​ស្តេ​រ៉ូ​ន ព្រមទាំង​ថាមពល​របស់​បុរស​និង​ស្ត្រី​កំពុងតែ​ឡើង​ខ្ពស់ ដូច្នេះ​វា​ពិតជា​ល្អ​ណាស់​សម្រាប់​ការរួម​ភេទ ហើយក៏​ជា​រឿង​ល្អ​ដែល​ត្រូវធ្វើ​សម្រាប់​ថ្ងៃ​ថ្មី​ដែរ​។​

មុនពេល​ធ្វើការ​ងា​រដែ​ល​ធំដុំ​
​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ការ​រួមភេទ​ច្រើនតែ​ជួយ​សម្រួល​អារម្មណ៍​ធូរស្រាល បញ្ចុះ​សម្ពាធ​ឈាម​និង​បន្ថយ​ស្ត្រេ​ស​។ ដូច្នេះ​ការរួម​ភេទ​ជាមួយ​ដៃគូ​មុនពេល​ទៅធ្វើ​ការ គឺជា​រឿង​ល្អ ជាពិសេស​មុនពេល​ធ្វើ​បទ​បង្ហាញ ឬ​និយាយ​ជា​សាធារណៈ​។​

​នៅពេល​មាន​អារម្មណ៍​មិន​ស្រួលខ្លួន​
​នៅពេល​អ្នកមាន​អារម្មណ៍​មិន​ស្រួលខ្លួន ឬ​ក្តៅខ្លួន វា​គឺជា​ពេលវេលា​ដ៏​ល្អ​មួយ​ដែល​គួរតែ​រួមភេទ​បើសិនជា​អាចធ្វើ​បាន ព្រោះ​វា​នឹង​បង្កើន​មុខងារ​ប្រព័ន្ធ​ភា​ពៃ​ស៊ាំ និង​បន្ថយ​ឱកាស​ធ្វើ​ឲ្យ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​។​

​ថ្ងៃទី​១៤​នៃ​វដ្ត​រដូវ​
​នៅពេល​ថ្ងៃនេះ សេរ​របស់​ស្ត្រី​មានការ​លូតលាស់​ធំ​ជាង​ធម្មតា ២០​ភាគរយ និង​ងាយ​នឹង​ភ្ញោ​ច​ទទួលបាន​ភាព​ស្រើបស្រាល ព្រមទាំង​ឈានដល់​ចំណុចកំពូល​បាន​យ៉ាង​ងាយ​។ អ្វីដែល​សំខាន់ ពេលវេលា​នេះ​ធ្វើ​ឲ្យ​ស្ត្រី​មាន​ចំណង់​ផ្លូវភេទ​ខ្លាំង​ផង​។​

​ក្រោយពី​ហាត់ប្រាណ​រួច​
​ក្រោយពី​ហាត់ប្រាណ រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ខ្ពស់ ដែល​វា​នឹង​ជំរុញ​ដល់​ចំណង់​ផ្លូវភេទ​កាន់តែខ្លាំង​ផងដែរ​។ ការសិក្សា​ម​យ​យ​រកឃើញថា នៅពេល​ស្ត្រី​ជិះ​កង់​បាន ២០​នាទី លំហូរ​ឈាម​ទៅ​តំបន់​ប្រដាប់ភេទ​របស់​នាង​បាន​កើនឡើង​រហូតដល់ ១៦៩​ភាគរយ​ឯណោះ ហើយក៏​ល្អ​សម្រាប់​ការរួម​ភេទ​ក្រោយពេល​នាង​ឈប់​ហាត់​ដែរ​។​

នៅពេល​ភ័យខ្លាច​
​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​ការរួម​ភេទ​គឺ​នៅពេលដែល​អ្នកមាន​អារម្មណ៍​តក់ស្លុត និង​ភ័យខ្លាច​។ នេះ​ដោយសារតែ​ក្នុងពេលនោះ អ័រម៉ូន Adrenaline ចេញ​ច្រើន ដែលជា​ហេតុ​នាំ​ឲ្យ​អ្នក​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការ​ស្រើបស្រាល និង​ឆ្លើយតប​ការរួម​ភេទ​។​

​ក្នុងពេល​មក​រដូវ​
​ក្រោយពី​ការស្រាវជ្រាវ​មួយ​បានធ្វើ​រួចមក​បាន​រកឃើញថា ការរួម​ភេទ​ក្នុងពេល​មក​រដូវ​អាច​បន្ថយ​ការឈឺ​ចាប់បាន ព្រោះតែ​ការឈាន​ដល់​ចំណុចកំពូល​ធ្វើ​ឲ្យ​ស្បូន​កន្ត្រាក់​បន្ថយ​ការឈឺចាប់ និង​បញ្ចេញ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន ព្រមទាំង Dopamine ដែល​ជួយ​ឲ្យ​ស្ត្រី​មាន​អារម្មណ៍ល្អ​៕ ​ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន www.health.com.kh​