ពេល​ក្អក​គួរ​ចៀស​ពី​អាហារ​ប្រាំមួយ​មុខ​នេះ​ទើប​មិន​ក្អក​កាន់តែខ្លាំង​

173

​នៅពេលដែល​អ្នក​ក្អក អ្នក​គួរ តែ​កុំ​ពិសា​អាហារ​ទាំងឡាយ​ខាងក្រោម នេះ​ឱ្យសោះ ព្រោះ​អាចធ្វើឱ្យ អាកា​រៈ​អ្នក កាន់តែ​ធ្ងន់ធ្ងរ​បាន​។ តើ​មាន អ្វី​ខ្លះទៅ​?

១.​អ្នក​មិនគួរ​ញ៉ាំ​ភេសជ្ជៈ​ឬ​អាហារ ដែល​ក្លាសេ​ត្រជាក់​នោះទេ​ព្រោះ​វា​អាចធ្វើឱ្យ​អ្នក​កាន់តែ​ក្អក ថែមទៀត​។​

២.​អ្នក​ក៏​មិនគួរ​បរិភោគ​អាហារ បំពង​ដែរ ព្រោះ​វា​នឹងធ្វើ​ឱ្យ​អាកា​រៈ​ក្អក របស់​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​ជាង មុន​ទៀត​។​

៣. អ្នក​គួរតែ​ចៀស​ឱ្យ​ឆ្ងាយ ពី​បង្គារ និង​ក្តាម​ព្រោះ​វា​ជា​អាហារ ដែល​អ្នក​គួរ តែ​តម​បើ​អ្នក​ចង់​ឆាប់​ជា​។​
​ ​
៤. អ្នក​គួរតែ​ចៀស​ឱ្យ​ឆ្ងាយ​ពី​អាហារ​ដែល​ផ្អែម និង​ជូរ ព្រោះ​វា សុទ្ធតែ​ធ្វើឱ្យ​អ្នក​ក្អក​មិន​ឈប់​នោះទេ ក្រោយ​ពេលដែល​ញ៉ាំ​រួច​។​
​ ​
៥. ក្រូចឃ្វិច ជា​ផ្លែឈើ​ដែល អ្នក​មិនគួរ​បរិភោគ​ឡើយ​ក្នុងពេល​ក្អក ព្រោះ​វា​អាចធ្វើឱ្យ​ជំងឺ​នេះ​មិន​ងាយ ជា សះស្បើយ​ឡើយ​។​
​ ​
៦. អាហារ​ដែល​ហឹរ​ទាំង ឡាយ​ក៏​អ្នក​មិនគួរ​ពិសា​ដែរ ព្រោះ​វា អាចធ្វើឱ្យ​ជំងឺ​អ្នក​ពិបាក​ជាខ្លាំង​ណាស់ ៕ ដោយ​៖ health.com.kh