ពេល​ឈឺពោះ​ដោយសារតែ​គ្រួស​ថង់ទឹកប្រមាត់ កុំ​ភ្លេច​សាកល្បង​វិធី​បែបនេះ​

356
ចែករម្លែក

​តើ​អ្នក​កំពុងតែ​ឈឺចាប់​ក្នុង​ពោះ​ដែល​ឈឺ​ម្តងៗ​ចាក់​ទៅ​ខ្នង​មែន​ទេ​? វា​ប្រហែល​ជាការ ឈឺចាប់​ដោយសារតែ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ហើយ​។ គ្រួស​ក្នុង​ថង់​ប្រមាត់​បង្កឡើង ដោយមាន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ច្រើន ឬ​ដោយសារតែ Bilirubin​។ សំណាង​ដែរ មាន​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ច្រើនណាស់​ដែល​អាចជួយ​បន្ថយ​ការឈឺចាប់​នេះ​បាន​ដូចជា​៖

រមៀត និង​ទឹកឃ្មុំ​
​ទាំង​រមៀត និង​ទឹកឃ្មុំ​ត្រូវបាន​គេ​ដឹងថា មាន​ប្រយោជន៍​ច្រើនណាស់​ដែល​អ្នកជំនាញ ទទួលស្គាល់​។ រមៀត​អាចជួយ​បន្ថយ​ការកើត​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ដោយសារតែ មាន​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​បាន​។ ទឹកឃ្មុំ​វិញ​អាច​បំបាត់​ការបង្ក​រោគ​ខណៈពេល​បន្ថយ ការឈឺចាប់​ដែល​ចាក់​ទៅ​ខ្នង​។ អ្វីដែល​អ្នក​គួរ​ធ្វើ​គឺ លាយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ ជាមួយ​ម្សៅ​រមៀត​មួយ​ស្លាបព្រា​កាហ្វេ ហើយ​កូ​វា​ឲ្យ​សប់ ញ៉ាំ​តិចៗ​តែម្តង​ក្នុង​មួយថ្ងៃ បាន​ហើយ​។

ជី​អង្កាម​
​យើងទាំងអស់គ្នា​ដឹង​ហើយ​ថា​ជី​អង្កាម​ជា​របស់​ដ៏​ល្អ​មួយ​ដើម្បី​ផ្តល់​ក្លិន​មាត់​ស្រស់ ស្រាយ ហើយ​វា​ក៏មាន​ប្រយោជន៍​ក្នុងការ​ព្យាបាល​ចង្កោម​រោគសញ្ញា​រលាក​ពោះវៀន​ផងដែរ​។ ជី​អង្កាម​ក៏​អាច​ប្រើ​ដើម្បី​បន្ថយ​ការឈឺចាប់​បង្កឡើង​ដោយ​គ្រួស​ក្នុង​ថង់ទឹក ប្រមាត់​ថែមទៀត​។ អ្វីដែល​ត្រូវការ គឺ​ទឹក​មួយ​ពែង ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ និង​ស្លឹក​ជី​ង្កា​ម​ដែល ស្ងួត​ម៉ត់​មួយ​ស្លាបព្រា​កាហ្វេ​។ ចូរ​ដាំទឹក​ឲ្យ​ពុះ​សិន ចាំ​ដាក់​ស្លឹក​ជី​អង្កាម​ខ្លះ​ចូល​។ ចូរ​យក ទឹក​ចេញពី​ឆ្នាំ ហើយ​ចាំ​ចាក់ទឹក​ឃ្មុំ​ចូល​រួច​កូរ​ឲ្យ​សប់​។​បន្ទាប់មក​អ្នក​អាច​ញ៉ាំ​វា​បាន ហើយ​។

ទឹកក្រូច​ឆ្មា​
​ទឹកក្រូច​ឆ្មា​ច្រើនតែ​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ព្យាបាល​បញ្ហា​សុខភាព​ជាច្រើន​ខុសៗ​គ្នា​។ សារធាតុ​សកម្ម​ក្នុង​ភេសជ្ជៈ​មួយ​នេះ​ត្រូវបាន​គេ​ជឿថា ជួយ​រំលាយ​កូ​ឡេ​ស្តេ​រ៉ុល ដើម្បី​បន្ថយ​ការឈឺចាប់​។ សារធាតុ Pectin ដែលមាន​ក្នុង​ក្រូចឆ្មា ក៏មាន​ប្រយោជន៍ ក្នុងការ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ផងដែ​។ អ្វីដែល​ត្រូវការ​គឺ ទឹកក្រូច​ឆ្មា ៤​ស្លាប ព្រា​បាយ និង​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ​។ ចូរ​យក​របស់​ទាំងពី​រ​នេះ​លាយ​ចូលគ្នា ហើយ​ញ៉ាំ​វា​ម្តង​ក្នុង​មួយថ្ងៃ​៕ ដោយៈ health.com.kh