ពេល​បន្ថែម​របស់​នេះ​ទៅក្នុង​កូ​កា​អ្នកនឹង​ភ្ញាក់ផ្អើល​ដោយសារ​ប្រសិទ្ធភាព​សម្អាត ដ៏​ខ្ពស់​របស់​វា​

1246
ចែករម្លែក

កូកាកូឡា​ជា​ភេសជ្ជៈ​មាន ហ្គាស ទូទៅ​បំផុត​លើ​ពិភពលោក​សព្វថ្ងៃ ។ ទន្ទឹមនឹង​ការ​គ្រាន់ តែ​ជា​ភេសជ្ជៈ​បំបាត់​ភាព​ស្រេក​កូកាកូឡា​នៅមាន​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​ជាច្រើន​ផ្សេងទៀត ដែល​អ្នក​ពុំទាន់​ដឹង ។​
​ ​
​ពិសេស​ពេល​កូកាកូឡា​គួបផ្សំ ជាមួយ​ថ្នាំដុសធ្មេញ នឹងមាន​ប្រសិទ្ធភាព​យ៉ាង​ធំ​ក្នុងការ​សម្អាត ចំពោះ​ជីវភាព ប្រចាំថ្ងៃ​របស់​យើង ។​
​ ​
​ធម្មតា​ដើម្បី​កម្ចាត់​ស្នាម​ច្រែះ ដែក​អ្នក​ត្រូវ​រក​ទិញ​សារជាតិ​លាង ជម្រះ​មាន​លក្ខណៈ​អាស៊ីត ។ លើ​ទីផ្សារ មាន​សារជាតិ​សម្អាត​ជាច្រើន​ផ្សេងៗ គ្នា និង​ច្រើន​ប្រភេទ អាច​បង្ក​គ្រោះថ្នាក់​ឱ្យ ស្បែក​របស់​យើង ។ ប៉ុន្តែ​មាន​វិធី​សម្អាត មួយ​មាន​ប្រសិទ្ធភាព​រហ័ស ស្អាត​ដូច​ថ្មី និង​សុវត្ថិភាព​នោះ គឺ​អ្នក​គ្រាន់តែ​បន្ថែម ថ្នាំដុសធ្មេញ​ទៅក្នុង​កូកាកូឡា​នោះ​នឹង ផ្តល់​ប្រសិទ្ធភាព​ជាង​ច្រើនដង ។​

​ត្រៀម​ដប​ជ័រ​មាន​ក្បាល​សម្រាប់ បាញ់​,​ចាក់​កូកាកូឡា​ចូល​, បន្ថែម​ថ្នាំ​ដុស ធ្មេញ​បន្តិច (​ប្រើ​ថ្នាំដុសធ្មេញ​ដែល អ្នក​ប្រើ​រាល់ថ្ងៃ​គឺ​បាន​)​។ បន្ទាប់មក​ទុកចោល មួយសន្ទុះ គឺ​អ្នក​អាច​ប្រើប្រាស់​បាន​ហើយ ។​

​ប្រសិទ្ធភាព​ទី​១
​អនាម័យ​ស្នាម​កខ្វក់​ក្នុង​បន្ទប់ ទឹកបាន​ស្អាត​អស្ចារ្យ ព្រោះ​កូកាកូឡា​ជា​ភេសជ្ជៈ​មួយ​មាន លក្ខណៈ​អាស៊ីត​គួបផ្សំ ជាមួយ​ថ្នាំដុសធ្មេញ​នឹងមាន​ប្រសិទ្ធភាព សម្អាត​ស្នាម​កខ្វក់​យ៉ាង​ពិសេស ។​

​ប្រសិទ្ធភាព​ទី​២
​សម្អាត​ផ្ទៃ​កញ្ចក់​ឱ្យ​ភ្លឺរលោង ។ កញ្ចក់​ឡាន​, កញ្ចក់​ផ្ទះ តែង​ងាយ​ត្រូវ ធូលី​ច្បាម​និង​អាច​ប្រឡាក់ សារធាតុ ផ្សេងៗ ដូចជា​ផ្សែង​, ប្រេង​,… ជាមួយ នឹង​ទឹក​កូកាកូឡា​នេះ អ្នកនឹង​ឃើញ ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​ស្មាន​មិន​ដល់ ។​

​ប្រសិទ្ធភាព​ទី​៣
​សម្អាត​បង្គន់​ដ៏​ងាយ ដោយ​គ្រាន់ តែ​ចាក់ទឹក​កូកាកូឡា​មួយ​កំប៉ុង​លាយ​ជា មួយ​ថ្នាំដុសធ្មេញ ទៅក្នុង​បង្គន់​ទុក ប្រមាណ​១​ម៉ោង រួច​ចុច​ទឹក​, បង្គន់​ផ្ទះ អ្នកនឹង​ភ្លឺរលោង​ដូច​ថ្មី ៕ ប្រែ​សម្រួល​: រតនៈ​