ពេល​ម្តាយ​ផ្តាសាយ អាច​ឲ្យ​កូន​បន្ត​បៅដោះ​បានទេ​?

195
ចែករម្លែក

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ចម្ងល់​នៃ​សំណួរ​ខាងលើនេះ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​តាមពិតទៅ ក្នុងដំណាក់កាល​អ្នក​ម្តាយ​ផ្តាសាយ​អត្រា​នៃ​ការ​ចម្លងជំងឺ​ផ្តាសាយ​នេះ​ដល់​កូន គឺ​ខ្ពស់​ស្រាប់​ហើយ​។ បើទោះបីជា​អ្នក​ម្តាយ​មិន​បំបៅ​ទឹកដោះ​ដល់​កូន​ក៏​កូន​អាច​ឆ្លង​ពី​អ្នក បានដែរ ព្រោះ​នៅ​ជិត​អ្នក​ច្រើន​។ ដូចនេះ អ្នក​ម្តាយ​អាច​បំបៅ​ទឹកដោះ​ដល់​កូន​ព្រោះ​ក្នុង​ទឹក ដោះ​នេះ អាចមាន​សារធាតុ​ដែល​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​កូន​បាន​រឹងមាំ​ដោយ​អាច ប្រឆាំងនឹង​មេរោគ​ផ្តាសាយ​បាន​។ ប៉ុន្តែ​ប្រសិនជា​អ្នក​ម្តាយ​ផ្តាសាយ ហើយ​មាន​ក្តៅខ្លួន គួរតែបញ្ឈប់​ឲ្យ​កូនបៅ​ចំនួន​ពី​១​ទៅ​២​ថ្ងៃ ហើយ​បូម​ទឹកដោះ​នោះ​ចេញ ទើប​ក្រោយពេល​កូន បៅ​រួច មិន​ចម្លង​ដល់​កូន​។ ជាពិសេស អ្នក​ម្តាយ​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ព្រមទាំង​ពិសារ អាហារ​ដែល​ងាយស្រួល​រំលាយ និង​សម្រាក​ឲ្យ​បាន​ច្រើន ទើប​ជំងឺ​ឆាប់​ជាសះស្បើយ​វិញ​៕ ដោយៈ health.com.kh